• 2020-02-24 07:03:43
  • ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីម៉ាឡេ អាចនឹងក្លាយជាស្ត្រីដំបូងឡើងកាន់តំណែងបន្ដពីលោក មហាធៀរ

  • 2020-02-24 07:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នក​ស្រី Datuk Seri Dr Wan Aziza Wan Ismail អាច​នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​បង្អស់​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី ក្រោយ​ពេល​ដែល​លោក មហាធៀរ ដាក់​ពាក្យ​លាលែង​តំណែង​ទៅ​កាន់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ប្រភព​ជិត​ដិត​ជា​មួយ​អ្ន​កស្រី Wan Aziza ឲ្យ​ដឹង​ថា លោក​មហាធៀរ បាន​តែងតាំង​អ្នក​ស្រី Wan Azizah ជា​នាយករដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន​ក្រោយ​ពេល​ដែល​បក្ស PPBM របស់​លោក សម្រេច​ដើរ​ចេញ​ពី​រដ្ឋាភិបាល Pakatan Harapan ដែល​កំពុង​កាន់​អំណាច។ នៅក្នុងការបង្ហោះ​លើហ្វេសប៊ុកមួយ ប្រធានបក្ស PPBM លោក Tan Sri Muhyiddin Yassin បាននិយាយថាគណបក្សបានសម្រេចចិត្តចាកចេញពីសម្ព័ន្ធភាពដែលកំពុងកាន់អំណាចបន្ទាប់ពីកិច្ចប្រជុំគណបក្សកាលពីម្សិលមិញពាក់ព័ន្ធនឹងមេដឹកនាំជាន់ខ្ពស់របស់ខ្លួន។

ក្រៅ​ពីនេះ សមាជិកសភា​របស់​បក្ស PPBM ទាំង​អស់​ក៏​បាន​ធ្វើ​ការ​លាលែង​ពី​រដ្ឋាភិបាល Pakatan Harapan ផង​ដែរ ហើយ​ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​តាម​លក្ខន្ដិកៈ​ដើម្បី​បន្ដ​ការ​គាំទ្រ​លោក មហាធៀរ​ជា​នាយករដ្ឋមន្ត្រី៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់