• 2020-02-25 02:38:48
  • ព័ត៌មាន

ទីបំផុត! ចិនហាមឃាត់ការជួញដូរ និងបរិភោគសត្វព្រៃទាំងស្រុង ក្រោយផ្ទុះ COVID-19

  • 2020-02-25 02:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិនបាននិយាយថា ខ្លួននឹងហាមឃាត់ការធ្វើពាណិជ្ជកម្ម និងការបរិភោគសត្វព្រៃដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ និងផ្តល់ការងារដល់មនុស្សរាប់លាននាក់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស។

ក្រុមអ្នកស្រាវជ្រាវភាគច្រើនជឿថា វីរុសនេះ​ឆ្លង​ពីសត្វព្រៃ​ដែល​លក់​លើទីផ្សារទៅកាន់មនុស្សរួចបំប្លែងខ្លួនហើយបន្ទាប់មកឆ្លងទៅអ្នកដទៃ​ទៀត។ ការរាតត្បាតនៃ Covid-19 ដែលបានសម្លាប់មនុស្សជាង ២៥០០ នាក់នៅក្នុងប្រទេសចិន និងរាលដាល​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ត្រូវបានផ្សារភ្ជាប់ទៅនឹងសត្វព្រៃដែលផ្ទុកវីរុសហើយត្រូវបានលក់នៅលើទីផ្សារសម្រាប់ធ្វើ​ជាអាហារ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន និយាយថា “ ចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ការបរិភោគសត្វព្រៃ និងការគំរាមកំហែងដ៏ធំធេងដល់សុខភាពសាធារណៈ បាន​បណ្ដាល​ឲ្យ​មានការយកចិត្តទុកដាក់យ៉ាងខ្លាំង។”

សេចក្តីរាយការណ៍ បាននិយាយថាសេចក្តីសម្រេចយ៉ាងលឿនបានហាមឃាត់ការបរិភោគសត្វព្រៃរួមទាំងការបង្ក្រាបការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ដើម្បីការពារសុខភាពសាធារណៈដោយបន្ថែមថាការហាមឃាត់មានប្រសិទ្ធិភាពភ្លាមៗ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់