- 2020-02-25 11:23:38
- ព័ត៌មាន
ក្រសួងទេសចរណ៍ចុះផ្សព្វផ្សាយវិធានការទប់ទល់ជំងឺ Covid19 ដល់មគ្គុទ្ទេសក៍ទេសចរណ៍
- 2020-02-25 11:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍ចុះផ្សព្វផ្សាយវិធានការទប់ទល់ជំងឺ Covid19 ដល់មគ្គុទ្ទេសក៍ទេសចរណ៍
ចន្លោះមិនឃើញ
ក្នុងថ្ងៃទី២៥ ខែកុម្ភៈនេះ ក្រសួងទេសចរណ៍បានចុះផ្សព្វផ្សាយពីវិធានការបង្ការការចម្លងនៃជំងឺ Covid19 ទៅដល់មគ្គុទ្ទេសក៍ទេសចរណ៍ នាឯខេត្តសៀមរាប។
សិក្ខាសាលានេះដឹកនាំដោយឯកឧត្ដម ឈុន មករា អគ្គលេខាធិការរងនៃគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍។
ក្នុងឱកាសនេះដែរ ឯកឧត្ដមបានលើកឡើងថា កម្ពុជាជាគោលដៅមានសុវត្ថិភាព ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍ត្រូវតែមានការប្រុងប្រយ័ត្ន។ ឯកឧត្ដមបានស្នើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ឲ្យរាយការណ៍ពីភាពមិនប្រក្រតី ដែលកើតឡើងលើភ្ញៀវទេសចរ។
ក្រៅពីនេះ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពបន្ថែម ដើម្បីចាប់យកឱកាសក្រោយវិបត្តិជំងឺនេះ៕
ប្រភព៖ ក្រសួងទេសចរណ៍