- 2020-02-26 06:37:27
- សេដ្ឋកិច្ច
កន្ត្រកវិលកម្ពស់ ៨៥ម៉ែត្រ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍នៅសៀមរាបឲ្យកើនឡើង
- 2020-02-26 06:37:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្ត្រកវិលកម្ពស់ ៨៥ម៉ែត្រ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍នៅសៀមរាបឲ្យកើនឡើង
ចន្លោះមិនឃើញ
កន្ត្រវិលកម្ពស់ ៨៥ម៉ែត្រ ដែលទើបដាក់ឲ្យកម្សាន្តនៅខេត្តសៀមរាប ប៉ុន្មានថ្ងៃនេះ នឹងជួយស្រូបទាញភ្ញៀវទេសចរណ៍ឲ្យកើនឡើង ខណៈអ្នកចូលចិត្តទស្សនាទេសភាពពីលើអាកាសអាចទៅសាកបាន ។
លោក Take Shinomiya នាយកប្រតិបត្តិ នៃក្រុមហ៊ុន CQ Arenic បានឲ្យដឹងថា គោលដៅរបស់លោកគឺអភិវឌ្ឍន៍អាជីវកម្មសួនកម្សាន្តនៅអាស៊ី ដើម្បីផ្ដល់ភាពរីករាយដល់កុមារ។ ជាការកត់សម្គាល់ ជនជាតិជប៉ុនរូបនេះ រកឃើញថានៅកម្ពុជាពុំទាន់មានសេវាកម្សាន្តគ្រប់គ្រាន់សម្រាប់កុមារ និងមនុស្សវ័យក្មេងនៅឡើយទេ។ ដូច្នេះបានចាប់ផ្ដើមគិតអំពីការផ្ដល់សេវាសួនកម្សាន្តនៅកម្ពុជា ដែលអាជីវកម្មទេសចរណ៍គឺជាឧស្សាហកម្មដ៏សំខាន់មួយ។ កន្ត្រកវិលមួយនេះ នឹងនាំមកនូវភាពទាកទាញដ៏រំភើបសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាទីក្រុងសៀមរាប យ៉ាងច្រើនកុះករបន្ថែមទៀតនាពេលអនាគត។
លោក ម៉េង ហៀង តំណាងក្រុមហ៊ុនអង្គរអាយ បានឲ្យដឹងដែរថា «យើងខ្ញុំមានមោទកភាពយ៉ាងខ្លាំង ដែលបាននាំមកការចាប់ផ្ដើមនូវភាពទាក់ទាញថ្មីប្លែកមួយនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា កន្ត្រកវិលអង្គរអាយនឹងក្លាយជានិមិត្តរូបមួយដើម្បីលើកស្ទួយភាពទាក់ទាញជាប្រវត្តិសាស្ត្រផ្សេងៗក្នុងខេត្តសៀមរាប»។
កន្ត្រកវិលអង្គរអាយ នេះមានកម្ពស់៨៥ម៉ែត្រ ត្រូវជា៤៨កន្ត្រក និងអាចផ្ទុកមនុស្សរហូតដល់ ១៩២នាក់ ក្នុងពេលតែមួយ។ កន្ត្រកយក្សនេះអាចគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅជុំវិញក្រុងសៀមរាបពីលើអាកាសផងដែរ៕