• 2020-02-27 05:55:25
  • ព័ត៌មាន

ផ្សារទំនើបឡាក់គី បើកសាខាថ្មីនៅក្រុងសៀមរាប មានប្រូម៉ូសិនពិសេសសម្រាប់អតិថិជន

  • 2020-02-27 05:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល២៦ឆ្នាំមកហើយ បានបើកសម្ពោធជាផ្លូវការសាខាថ្មី០៣បន្ថែមទៀត។

ជាក់ស្តែងសាខាផ្សារទំនើបឡាក់គី និងហ្គាឌៀន ថ្មីទាំងពីរនេះមានទីតាំងស្ថិតនៅក្នុងអគារឌឹហរីថេកវ៉ក និងមួយសាខាទៀតគឺផ្សារឡាក់គីអ៊ិចប្រេសដែលមានទីតាំងទល់មុខមន្ទីរពេទ្យគន្ធបុផ្ផាសៀមរាប បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី26 ខែកុម្ភៈ នេះ។ កម្មវិធីនេះមានការផ្តល់កិត្តិយសចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តំណាងនៃអគារឌឹហេរីថេកវ៉ក់ (The Heritage Walk) តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័តមាន។ ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៍ល្អ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ២៩កន្លែង ព្រមទាំងហ្គាឌៀនចំនួន១៥សាខាហើយ។ ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញដែលមានគុណភាពល្អបំផុតនិងផលិតផលគ្រប់ប្រភេទដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែលថា បើតាមការលើកឡើងរបស់លោកស្តេហ្វាន ផារិនតេ (Stephane Pariente) នាយកគ្រប់គ្រង់ជាន់ខ្ពស់នៃក្រុមហ៊ុនឌីអេហ្វអាយឡាក់គី ក្រុមហ៊ុននឹងបន្តរពង្រីកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។ ក្រុមហ៊ុនមានមោទកភាព និងមានភាពរីករាយជាខ្លាំងនាំមកនូវផ្សារទំនើបឡាក់គី ឡាក់គីអ៊ិចប្រេស និងហ្គាឌៀនសាខាថ្មីនេះ។ ហាងទាំងបីនេះបើកដំណើរការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យពីម៉ោង៨ព្រឹកដល់ម៉ោង១០យប់។

កាន់តែពិសេសក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនពិសេសជាមួយ ការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើនរហូតដល់៥០% រយ:ពេល ៣ ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ កុម្ភៈ ២០២០។ រឹតតែពិសេសជាងនេះទៅទៀត ក៏មានការតាំងពិព័រណ៍ទំនិញក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះនៅឌឹហេរីថេកវ៉ក ជាមួយផលិតផលម៉ាកល្បីៗជាច្រើនប្រភេទ មានការទិញ១ថែម១ ការបញ្ចុះតម្លៃរហូតដល់ ៥០% និងមានការថែមជូនកាដូដោយឥតគិតថ្លៃថែមទៀតផង៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់