• 2020-02-28 01:50:50
  • សុខភាព

ការពិតមួយចំនួនអំពីលិង្គបុរស (នារីៗក៏អាចមើលបានដែរ)

  • 2020-02-28 01:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសំណួរមួយចំនួនដែលតែងតែត្រូវបានបុរសៗសួរជាញឹកញាប់ថា តើទំហំរបស់លិង្គមានបញ្ហាអ្វីចោទចំពោះជីវិតរស់នៅបុរសដែរទេ? ទាក់ទឹននឹងករណីបែបនេះ រាងកាយរបស់មនុស្សប្រុសមានលក្ខណៈពិសេសៗជាច្រើន ហើយក្នុងនោះបញ្ហាទំហំរបស់លិង្គគឺជារឿងញឹកញាប់មួយ ដែលបុរសគ្រប់រូបតែងតែចង់ដឹងការពិតរបស់វា ក្នុងគោលបំណងចង់ឲ្យការរួមភេទមានភាពកាន់តែប្រសើរ និងរីករាយជាងមុន។

ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីលក្ខណៈពិតប្រាកដមួយចំនួនអំពីលិង្គមនុស្សប្រុស៖

  • លិង្គដែលឡើងរឹង ជាមធ្យមគឺប្រវែង ១២, ៥សង់ទីម៉ែត្រ និងមុខកាត់ ៣,៨១សង់ទីម៉ែត្រ

  • កាលណារវង្វាស់ទំហំលិង្គកាន់តែធំ នឹងធ្វើឲ្យវាមានការភ្ញោចដល់សេររបស់ស្រ្តីក្នុងពេលរួមភេទកាន់តែច្រើន ហើយក៏ជួយដល់ស្រ្តីទទួលបានការឈានដល់ចំណុចកំពូលកាន់តែស្រួលដែរ។

  • មនុស្សស្រីតែងប្រាថ្នាបុរសដែលមានលិង្គសមស្រប ឬមានសមាមាត្រត្រូវគ្នានឹងរាងកាយ ព្រោះវាគឺជាបង្ហាញអំពីទំនុកចិត្ត ការរីករាយផ្ទាល់ខ្លួន និងការទាក់ទាញខាងផ្លូវភេទរបស់បុរសម្នាក់នោះតែម្តង។

  • ការសិក្សាក្នុងសារព័ត៌មាន Journal of Sexual Medicine កាលពីឆ្នាំ ២០១៣ រកឃើញថា បុរស៣០ភាគរយ ដែលមានលិង្គធំ ឬវែងជាទំហំលិង្គជាមធ្យមខាងលើឃើញថាមិនសប្បាយចិត្តចំពោះធម្មជាតិរបស់ខ្លួនឡើយ។

  • ប្រទេសដែលមានការវះកាត់ដើម្បីពង្រីកទំហំលិង្គច្រើនបំផុតនោះគឺប្រទេសអាឡឺម៉ង់មធ្យោបាយដើម្បីពង្រីកទំហំលិង្គកាន់តែធំ និងវែងជាងមុនគឺ ការសម្រកទម្ងន់។ រឿងនេះដោយសារតែកាលណាមនុស្សប្រុសដែលធាត់គឺជាតិខ្លាញ់នៅក្បាលពោះខាងក្រោមរីកកប់គល់របស់លិង្គ។ តែបើសិនជាស្រកទម្ងន់ហើយ វានឹងធ្វើឲ្យគេមើលឃើញលិង្គកាន់តែវែង និងធំជាងមុនទៅវិញ។

  • លិង្គមនុស្សប្រុសដែលខ្ទើយៗច្រើនតែធំជាង និងវែងជាងបុរសពេញលក្ខណៈ ហើយរឿងនេះអាចដោយសារតែអ័រម៉ូនរបស់គេកាលពីនៅក្នុងពោះម្តាយដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធ និងទំហំរបស់លិង្គតែម្តង។

  • យើងមិនអាចប៉ាន់ស្មានទំហំលិង្គរបស់មនុស្សប្រុសដោយមិនបានឃើញលិង្គរបស់គេឡើយ ទោះបីជាអ្នកវិទ្យាសាស្រ្តបានព្យាយាមភ្ជាប់ទំនាក់ទំនងទំហំលិង្គរបស់មនុស្សប្រុសទៅនឹងទំហំជើង ច្រមុះ មេដៃ ស្លឹកត្រចៀក និងចង្អុរដៃក៏ដោយ។ ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា បុរសដែលមានកំប៉េះគូថធំច្រើនតែមានលិង្គវែងជាងបុរសដែលមានកំប៉េះគូថតូចៗ ប៉ុន្តែប្រវែងលិង្គគឺគ្មានអ្វីទាក់ទងនឹងរាងកាយផ្សេងទៀតឡើយ៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់