• 2020-02-28 02:59:34
  • ព័ត៌មាន

មិនធម្មតា! ចិនអនុញ្ញាតឲ្យអ្នកជំងឺជិត ៤ម៉ឺននាក់ទៅផ្ទះវិញ ក្រោយព្យាបាលជាពី Covid-19

  • 2020-02-28 02:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺសរុប​ប្រមាណ ៣៦ ១១៧​នាក់​ដែល​បាន​ឆ្លង​ណូវែល​កូរ៉ូណា​វីរុស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ពេល​ព្យាបាល​ជា​សះ​ស្បើយ​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រទី ២៨ខែកុម្ភៈនេះ។

បើ​តាម​អាជ្ញាធរ​សុខាភិបាល​ចិន​ឲ្យ​ដឹង​​ថា អ្នក​ជំងឺ​ ៣ ៦២២នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​កូរ៉ូណា​វីរុស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ចំនួន​នេះ បាន​បណ្ដាល​ឲ្យ​អ្នក​ចេញ​ពី​មន្ទីរ​ពេទ្យ​កើន​ដល់​សរុប ៣៦ ១១៧នាក់។ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសឆ្លងវីរុសនៅ Wuhan កាលពីខែធ្នូ ការឆ្លងបាន កើនឡើង​រីក​រាលដាល​ពាសពេញប្រទេសចិន ខណៈ​ដែលករណីថ្មីក៏ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសដទៃទៀតដែរ។

គិត​មក​ត្រឹមពេលនេះ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​កូរ៉ូណា​វីរុស បាន​កើនឡើង​ដល់ ២ ៧៨៨​នាក់ ខណៈ​ដែល ៧៨ ៨២៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រាយការណ៍​ថា​ឆ្លង​ជំងឺ​៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់