• 2020-03-03 00:29:07
  • ព័ត៌មាន

អាមេរិកប្រកាសអាសន្ន ក្រោយមានអ្នកស្លាប់៦នាក់ និងភ័យខ្លាច១៥០០នាក់ទៀត ឆ្លងវីរុសកូរ៉ូណា

  • 2020-03-03 00:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា មនុស្សចំនួន៤នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ ៦នាក់ហើយ។

ជនរងគ្រោះទាំងអស់ខាងលើ គឺស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលស្លាប់ដោយសារវីរុសកូរ៉ូណា នៅលើទឹកដីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ Washington ក៏បានប្រកាសអាសន្នផងដែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

គួរឲ្យដឹងថា មកទល់ពេលនេះមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៩១ករណីមកហើយ នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈគេកំពុងភ័យខ្លាចថានឹងរាលដាលរឹតតែខ្លាំងទៀត។ ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាលើ ករណីស្លាប់នៃជនរងគ្រោះ២នាក់ដំបូង នៅក្នុងរដ្ឋ Washington បានឲ្យដឹងថា វីរុសប្រហែលជាបានរីករាលដាលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅទីនោះ ហើយបង្ហើបថា មនុស្សរហូតដល់ ១ ៥០០នាក់ ប្រហែលបានឆ្លងវីរុសនេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់