- 2020-03-04 01:56:42
- ព័ត៌មាន
ត្រាំ ជំរុញឲ្យពន្លឿនការបង្កើតវ៉ាក់សាំង ក្រោយ COVID-19 សម្លាប់ ៩នាក់នៅអាមេរិក
- 2020-03-04 01:56:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ ជំរុញឲ្យពន្លឿនការបង្កើតវ៉ាក់សាំង ក្រោយ COVID-19 សម្លាប់ ៩នាក់នៅអាមេរិក
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស បានកើនឡើងដល់ ៩នាក់ហើយកាលពីថ្ងៃអង្គារទី ៣នេះនៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។
យោងតាមអាជ្ញាធរឲ្យដឹងថា មានអ្នកស្លាប់ ៨នាក់នៅ King County ដែលរួមបញ្ចូលទាំងទីក្រុង Seattle និងម្នាក់ទៀតនៅ Snohomish Country។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានទៅទស្សនកិច្ចវិទ្យាស្ថានសុខភាពជាតិនៅខាងក្រៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំង។លោកបន្តថាសម្រាប់ពេលនេះរដ្ឋាភិបាលមិនបានពិនិត្យមើលការរឹតត្បិតការធ្វើដំណើរក្នុងស្រុកនៅឡើយទេ ដោយអះអាងថាអ្នកជំនាញអាមេរិកមានសមត្ថភាពគ្រប់គ្រងវាបាន។
គិតមកត្រឹមពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនឡើងដល់ ៩១ករណីហើយ ខណៈដែលចំនួនអ្នកស្លាប់ទូទាំងសកលលោកកើនដល់ជិត ៣ ១០០នាក់៕