• 2020-03-06 02:07:55
  • ព័ត៌មាន

វៀតណាម​ចាប់ក្រុងមនុស្ស​ជាង​៦០​នាក់​ភ័យខ្លាច​ឆ្លង​វីរុស ពាក់ព័ន្ធ​ជនជាតិ​ជប៉ុន​ចេញពី​កម្ពុជា​

  • 2020-03-06 02:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាជិក​បំរើការ​ក្នុង​យន្តហោះ​១២​នាក់​និង​អ្នកដំណើរ​៥១​នាក់​ក្នុងចំណោម​អ្នកដំណើរ​៧៣​នាក់​នៅក្នុង​យន្តហោះ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​(Vietnam Airlines)​ដែល​ចេញពី​ទីក្រុង​ណាហ្គោ​យ៉ា ប្រទេស​ជប៉ុន មក​កាន់​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម ត្រូវបាន​ដាក់​នៅ​ដាច់​ពី​គេ ដោយសារ​តែ​ខ្លាច​​ពួក​គឹ​ឆ្លង​កូរ៉ូណា​វីរុ​សពី​អ្នកដំណើរ​ជប៉ុន​ម្នាក់​។​

​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​យោង​តាម​ក្រសួង​សុខាភិបាល​របស់ខ្លួន បាន​និយាយ​នៅ​ថ្ងៃ​០៥​មីនា​ថា​អ្នកដំណើរ​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវបាន​ពិ​​និត្យ​រកឃើញ​កូរ៉ូណា​វីរុស​Covid-19​ក្រោយ​ចុះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Chubu Centrair ក្នុង​ទីក្រុង​ណាហ្គោ​យ៉ា កាលពី​ថ្ងៃ​ពុធ​ទី​៤​មីនា ក្រោយ​បង្ហាញ​រោគ​​សញ្ញា​ក្តៅខ្លួន​។​ ​អ្នកដំណើរ​៥១​នាក់​ក្នុង​ជើងហោះហើរ VN341​បាន​ចុះ​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​ពុធ ។​ពួក​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ នៅពេល​អ្នកដំណើរ​២២​នាក់​ទៀត សុទ្ធតែ​ជនជាតិ​ជប៉ុន ត្រូវបាន​អនុញ្ញាត​អោយ​ត​ជើងហោះហើរ​បន្តទៅទៀត​។​នេះ​បើ​តាម​រដ្ឋាភិបាល​វៀតណាម​។ ​សន្តិសុខ​២​នាក់ និង​និយោជិត​៦​នាក់​នៅក្នុង​បន្ទប់​មួយ​នៃ​អាកាសយានដ្ឋាន តាន់ សុន ញឹត ក៏​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​បន្ទាប់ពី​បាន​ទាក់ទង​ជិតស្និទ្ធ​នឹង​អ្នក​ដំ​​ណើ​រ​ជប៉ុន​ដែល​ឈឺ​។​

​បើ​តាម​សារព័ត៌មាន​វៀតណាម អ្នកដំណើរ​ជប៉ុន​ដែល​ឆ្លង​Covid-19​នេះ បាន​ជិះ​យន្តហោះ​វៀតណាម​កាលពី​ថ្ងៃ​អង្គារ ពី​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ទៅកាន់​​ទីក្រុង​ហូ​ជី​មី​ញ មុនត​ជើងយន្តហោះ​ទៅកាន់​ជប៉ុន​។​ ​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម ក៏​បាន​បញ្ជា​អោយ​អាជ្ញាធរ​ក្រុង​ហូ​ជី​មី​ញ​តាមរក​មនុស្ស​៥​នាក់ រួម​មាន​ជនបរទេស​៤​នាក់ ដែល​បាន​ធ្វើដំណើរ​ពី​សៀម​រាម​មក​​ក្រុង​ហូ​ជី​មី​ញ ជាមួយ​អ្នក​ជម្ងឺ​ជនជាតិ​ជប៉ុន នេះ​បើ​តាម​កាសែត​យុវជន​៕​

ប្រភព ៖ rasmeinews

មតិយោបល់