• 2020-03-10 06:30:08
  • ព័ត៌មាន

គ្រូពេទ្យខ្មែរម្នាក់ ដែលព្យាបាលអ្នកជម្ងឺ COVID-19 នៅវៀតណាម ត្រូវបានដាក់អោយនៅដាច់ដោយឡែក

  • 2020-03-10 06:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ម្នាក់ត្រូវបានដាក់អោយនៅដាច់ដោយឡែកក្នុងមន្ទីរ ពេទ្យមួយ នៃទីក្រុងហាណូយ បន្ទាប់ពីរកឃើញថា គាត់បានព្យាបាលអ្នកជម្ងឺ ដែលមានផ្ទុកវីរុសកូរ៉ូណា។ នេះបើតាម ការបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងកាលពីព្រឹកមិញនេះ។

គួរបញ្ជាក់ដែរថា គ្រូពេទ្យដែលកំពុងដាក់អោយនៅដាក់អោយនៅដាច់ដោយឡែកនោះ គឺកំពុងស្ថិតក្នុងការតាមដាន តែបើទោះបីជាយ៉ាងណា លោកមិនទាន់មានចេញជារោគសញ្ញាណាមួយនៃជម្ងឺកូរ៉ូណានោះឡើយ។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជម្ងឺ​ឆ្លង​ និងជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់ Sabay បន្ថែម​ថា លោកបាន​ស្នើ​សុំបញ្ជាក់ព័ត៌មាន​ពី​ខាង​ពេទ្យ​វៀតណាម​ហើយ ដូច្នេះ​ព័ត៌មាន​លម្អិត​ រង់ចាំ​ការឆ្លើយ​តប​ពីភាគី​វៀតណាម។

អត្ថបទ ៖​ Art

មតិយោបល់