• 2020-03-10 08:44:12
  • ព័ត៌មាន

ស្វាគមន៍ម៉ាកនាឡិកាល្បីចូលដល់កម្ពុជា រំដួលលិចទឹក ឯម រៀម លេងខ្លួនមួយទំហឹងផ្អើលផ្សារទំនើបអ៊ីអន

  • 2020-03-10 08:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅនេះ ប្រទះឃើញ លោក ឯម រៀម និងរំដួលលិចទឹក តែងខ្លួនប្លែកៗម៉ាអស់ដៃ ដើរពេញផ្សារទំនើបអ៊ីអន ម៉លសែនសុខ ធ្វើឲ្យមហាជនចោមរោមមើល និងសុំថតរូបជាមួយ ព្រោះតែភាពច្នៃប្រឌិតនៃម៉ូដសំលៀកបំពាក់ថ្មីរបស់អ្នកទាំងពីរ។

អ្នកទាំងពីរបានមកប៉ះគ្នា បង្កើតភាពរំជើបរំជួលដើម្បីអបអរឱកាស សម្ពោធហាងនាឡិកាស្វីសដ៏ល្បីឈ្មោះលំដាប់ពិភពលោកVersace នៅទំនើបអ៊ីអន ម៉លសែនសុខ ជាន់ផ្ទាល់ដី។

អតិថិជនជាច្រើននិយមចូលចិត្តពាក់នាឡិកាម៉ាកនេះ ប៉ុន្តែមនុស្សជាង ៦០% ទៅហើយដែលហៅឈ្មោះប្រ៊េននេះខុស។ អ្នកខ្លះបានហៅថា វើសេឆ ឬ វើសាជី តែកាហៅឈ្មោះដែលត្រឹមត្រូវនោះគឺ វើសាជេ ។ ចំណែកឯនិមិត្តសញ្ញា ឬ logo ម៉ាកនេះវិញ ក៏មិនសូវមានអ្នកស្គាល់ច្បាស់ដែរ។ ជាក់ស្ដែងសូម្បីតែ កញ្ញា ទឹម រដ្ឋា ដែលជាអ្នកនិយមប្រើប្រាស់នាឡិកានេះផ្ទាល់ក៏ហៅខុសដែរ កញ្ញាធ្លាប់ហៅថា ក្បាលមនុស្ស ឬ ក្បាលបិសាច ប៉ុន្តែឈ្មោះរបស់ logo នេះគឺ មេឌូសា (Medusa)។

ផ្អែកលើការនិយមប្រើប្រាស់នាឡិកាដៃរបស់ប្រជាជនខ្មែរ ទើប Watch Empire នាំយកនូវប្រ៊េនម៉ាកល្បីនេះចូលមក ប្រទេសកម្ពុជា។

បច្ចុប្បន្ន នាឡិកាម៉ាកល្បីនេះ មានសាខាតែមួយគត់នៅកម្ពុជា គឺនៅក្នុងផ្សារទំនើបអ៊ីអន ម៉លសែនសុខស៊ីធី៕

មតិយោបល់