• 2020-03-12 06:50:39
  • ព័ត៌មាន

កុំចេះតែជឿ! WHO បកស្រាយរឿងថា "ផឹកស្រាអាចការពារខ្លួនពីកូរ៉ូណាវីរុស”

  • 2020-03-12 06:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ធ្វើ​ការ​បក​ស្រាយ​ពី​ចម្ងល់​របស់​ប្រជាជន​ទូទាំង​ពិភពលោក ក្រោយ​មាន​ការ​អះអាង​ថា​ការ​ផឹក​ស្រា​អាច​ការ​ពារ​ខ្លួន​ពី Covid-19 ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន។

នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម WHO បក​ស្រាយ​ថា "ការ​ផឹក​ស្រា​មិន​អាច​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​វីរុស Covid-19 បាន​ទេ។" លើស​ពី​នេះ​ទៀត WHO បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រឿងស្រវឹង គួរទទួលទានក្នុងកម្រិតមធ្យម​ប៉ុណ្ណោះ ហើយអ្នក​ដែល​មិន​ចេះផឹកស្រា មិនគួរចាប់ផ្តើមផឹកក្នុងគោលបំណងបង្ការការឆ្លងឡើយ។

គួរ​ឲ្យ​ដឹង​ថា មកទល់​ពេល​នេះ កូរ៉ូណាវីរុស​ដែល​បាន​ផ្ទុះ​ឡើ​ងក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស ៤ ៦២៩​នាក់​ហើយ ខណៈ​ដែល ១២៥ ៩៥៥​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ​នេះ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់