- 2020-03-12 07:56:19
- ព័ត៌មាន
អង្គការសុខភាពពិភពលោក ណែនាំ ៣ចំណុចសំខាន់ៗ កាត់បន្ថយហានិភ័យការឆ្លងវីរុស Covid-19
- 2020-03-12 07:56:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការសុខភាពពិភពលោក ណែនាំ ៣ចំណុចសំខាន់ៗ កាត់បន្ថយហានិភ័យការឆ្លងវីរុស Covid-19
ចន្លោះមិនឃើញ
អង្គការសុខភាពពិភពលោក (WHO) បានពណ៌នាមេរោគឆ្លងថ្មីគឺ វីរុសកូរ៉ូណា ថាជាជំងឺរាតត្បាត ជាលើកដំបូងនៅថ្ងៃពុធ (១១ មីនា) បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន ដោយបន្ថែមថា អ៊ីតាលី និងអ៊ីរ៉ង់ ឥឡូវនេះកំពុងស្ថិតនៅជួរមុខនៃជំងឺ ហើយប្រទេសផ្សេងទៀតនឹងចូលរួមជាមួយពួកគេក្នុងពេលឆាប់ៗនេះ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ទទូចដល់សហគមន៍ពិភពលោក ឲ្យខិតខំប្រឹងប្រែងឡើងវិញទ្វេរដង ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដោយនិយាយថា វិធានការដ៏ខ្លាំងក្លានៅតែអាចដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់វាបាន។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក បានណែនាំឲ្យពលរដ្ឋទូទាំងពិភពលោក អនុវត្តតាម ៣ចំណុចសំខាន់ៗ ដើម្បីកាត់បន្ថយហានិភ័យការឆ្លងវីរុស Covid-19ដូចខាងក្រោម ៖
១. លាងដៃឲ្យបានញឹកញាប់ ដោយប្រើទឹកអាកុលសម្លាប់មេរោគ ឬជាមួយសាប៊ូ និងទឹក
២. ប្រើក្រដាសអនាម័យ ឬកែងដៃ ខ្ទប់មុខនៅពេលក្អក ឬកណ្ដាស់ រួចបោះក្រដាសចោលភ្លាមៗ និងលាងសម្អាតដៃឲ្យបានល្អ
៣. ជៀសវាងការប៉ះពាល់អ្នកដែលមានជំងឺផ្ដាសាយ និងក្អក