• 2020-03-16 02:14:51
  • ព័ត៌មាន

WHO​៖ អឺរ៉ុប​ក្លាយជា​ចំណុច​ស្នូល​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩

  • 2020-03-16 02:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មីនា​ថា​អឺរ៉ុប​ឥឡូវនេះបាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៥.០០០ នាក់​នៅ​ជុំវិញ​ពិភពលោក​។​

​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា មាន​ករណី​ឆ្លង​វីរុស​ជាង​១៣២.០០០ ករណី​ត្រូវបាន​រាយការណ៍​នៅ​១២៣ ប្រទេស​​ចាប់តាំងពី​វា​បាន​កើត​ឡើង​កាលពី​ខែ​ធ្នូ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។​ ​លោក​បាន​និយាយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​”​ឥឡូវនេះ​អឺរ៉ុប​បាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ជំងឺ​រាតត្បាត​នេះ ដោយ​មាន​ករណី​ឆ្លង​បន្ថែម​ទៀត​ជាច្រើន​ករណី​ត្រូវបាន​​រាយការណ៍​និង​ការស្លាប់​ច្រើនជាង​នៅ​ផ្នៃក​ផ្សេង​ទៀត​នៃ​ពិភពលោក ក្រៅ​តែ​ពី​ប្រទេស​ចិន​។​ ​លោក​បាន​ប្រកាសថា អង្គការ​សុខភាព​ពិភពលោក​កំពុង​ចាប់ផ្តើម “​មូលនិធិ​ឆ្លើយតប​សាមគ្គីភាព​ប្រឆាំង​វីរុស​”​។ នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​និង​អង្គការ នានា​ចូលរួម​វិភាគទាន​សម្រាប់​ម៉ាស់​ការពារ ស្រោមដៃ និង​វ៉ែនតា​សម្រាប់​ក្រុមគ្រូពេទ្យ និង​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​សម្រាប់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​ស្រាវ​​ជ្រាវ​រក​វ៉ាក់សាំង​។​

​អង្គការ​សុខភាព​ពិភពលោក​និង​មូលនិធិ​អង្គការសហប្រជាជាតិ​បានប្រកាស នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ក្រុមហ៊ុន​Facebook​នឹង​ផ្តល់​ប្រាក់​ចំនួន​១០​លាន​ដុល្លារ​ខណៈ​ដែល ក្រុមហ៊ុន​Google ( នៃ​ក្រុមហ៊ុន​Alphabet Inc) នឹង​បរិច្ចាគ​ប្រាក់ ៥ លាន​ដុល្លារ​៕​

ប្រភព ៖ rasmeinews

មតិយោបល់