• 2020-03-17 00:40:17
  • ព័ត៌មាន

អាមេរិក ចាប់ផ្តើមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ លើមនុស្សជាលើកដំបូង

  • 2020-03-17 00:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីសុខភាពអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ការសាកល្បងវ៉ាក់សាំងទប់ទល់នឹងវីរុសកូរ៉ូណា ឬកូវីដ១៩ លើមនុស្សជាលើកដំបូង បានចាប់ផ្តើមហើយនៅក្នុងទីក្រុង Seattle។ ប៉ុន្តែវាអាចនឹងត្រូវការរយៈពេលមួយឆ្នាំ ទៅ ១៨ខែទៀត មុនពេលវាអាចប្រើបាន នៅពេលដែលវាបានឆ្លងកាត់ដំណាក់កាលសាកល្បងជាច្រើនទៀត ដើម្បីបញ្ជាក់ថាវាដំណើរការ និងមានសុវត្ថិភាព។

វ៉ាក់សាំងនេះត្រូវបានគេឲ្យឈ្មោះថា "mRNA-1273” ហើយវាត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តនៅឯ វិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) និងសហការីនៅក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Moderna ដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ Massachusetts។

យោងតាម NIH បានប្រាប់ឲ្យដឹងថា ការសាកល្បងនឹងធ្វើឡើងលើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៤៥នាក់ មានអាយុពី ១៨ ទៅ ៥៥ឆ្នាំ ក្នុងរយៈពេលប្រមាណជា ៦សប្តាហ៍ ខណៈបេក្ខជនដំបូងបង្អស់បានទទួលវ៉ាក់សាំងរួចទៅហើយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់