• 2020-03-17 06:51:24
  • ព័ត៌មាន

លេងម៉ូដបែបជប៉ុនម្ដង ស្បែកជើងទន់ល្មើយពេញនិយមខ្លាំងទាក់ទាញសូម្បីតារាល្បីៗខ្មែរ

  • 2020-03-17 06:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងស្បែកជើង Wakai ទើបតែចាប់ដំណើរការនៅកម្ពុជាមែន តែម៉ាកស្បែកជើងមួយនេះ ត្រូវបានទទួលស្គាល់ និងពេញនិយមខ្លាំងក្នុងការប្រើប្រាស់ពីសំណាក់ តារាភាពយន្ត និងបុគ្គលល្បីៗជាច្រើននៅកម្ពុជាទៅហើយ។ តារាល្បីៗទាំងនោះ បានលាន់មាត់ និងសរសើរ ថាស្បែកជើងក្នុងហាងខាងលើនេះ មានតម្លៃសមរម្យ ងាយស្រួលពាក់ និងមានម៉ូដទាន់សម័យ សក្ដិសមសម្រាប់យុវវ័យសម័យថ្មី។

Youtuber វ័យ​ក្មេង​ដែល​មាន​ការ​គាំទ្រ​ច្រើន​ក្នុង​ស្រទាប់​យុវវ័យ គឺ​លោក ឡាយ ប៊ុន​ឡេង បាន​ឱ្យ​ដឹង​ថា ស្បែក​ជើង​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​តុប​តែង​ខ្លួន។ លោក​រៀប​រាប់​ថា ស្បែក​ជើង​មិន​ត្រឹម​តែ​បន្ថែម​នូវ​ភាព​ទាក់​ទាញ និង​ស្រស់​សង្ហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កត្តា ជម្រុញ​ឱ្យ​មាន​អារម្មណ៍​ល្អ និង​ទំនុក​ចិត្ត​ក្នុង​ពេល​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​

និយាយ​ដល់​ចំណុច​នេះ ប៊ុន​ឡេង បាន​សង្កត់​ធ្ងន់​ថា៖ « នៅ​ពេល​ដែល​ខ្ញុំពាក់​ស្បែក​ជើង Wakai គឺ​វា​ស្រួល​ពាក់ ដោយ​សារ​វា​ស្រាល ស្បែក​ទន់ បាត​ស្បែក​ជើង​ល្អ នៅ​ពេល​ដែល​ពាក់​ចូល​ទៅ​មិន​ឈឺ​ជើង។ បើ​និយាយ​ពី​ម៉ូដ​វិញ គឺ​ទាន់​សម័យ​ហើយ​អាច​ពាក់​ជាមួយ​ខោ​អាវ​ច្រើន​ប្រភេទ​»។

តារា Youtuber ល្បីឈ្មោះ ឡាយ ប៊ុន​ឡេង

ជាក់ស្ដែង ឃើញថាយុវវ័យចូលចិត្តលេងម៉ូដតែងខ្លួន បែបស្ពតៗ និងអ្នកមួយចំនួនចូលចិត្តហាត់កីឡា ដូច្នេះម៉ូដទាំងនេះត្រូវម៉ាច់ហើយ មិនតែប៉ុណ្ណោះ ផ្ដល់អារម្មណ៍ផាសុកភាពពេលធ្វើដំណើរ ពាក់ស្រួល ដើរយូរក៏មិនឈឺជើងដែរ។

Wakai ជាម៉ាកស្បែកជើងដែលបង្កើតឡើងដោយជប៉ុន ម៉ាកនេះល្បីឈ្មោះជាង ១០ឆ្នាំមកហើយនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ឥលូវនេះបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ។

ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ផ្លាស់ប្ដូរស្ទិលតែងខ្លួន លេងម៉ូដបែបជប៉ុនវិញ អាចទៅដល់ហាងដោយផ្ទាល់ ឬក៏មើលម៉ូដជាមុនសិនមុនសម្រេចទិញ នៅគេហទំព័រហ្វេសបុកផេក Wakai Cambodia ឬតាមរយៈ Instagram : [wakaicambodia] ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់