• 2020-03-19 01:44:31
  • ព័ត៌មាន

ញាក់សាច់! នៅអ៊ីតាលីអ្នកស្លាប់ជិត ៥០០នាក់ក្នុងមួយថ្ងៃ មិនធ្លាប់មានចាប់តាំងពីផ្ទុះ COVID-19

  • 2020-03-19 01:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណានៅប្រទេសអ៊ីតាលីបានកើនឡើង ៤៧៥នាក់ សរុបជិត ៣ ០០០នាក់ហើយ​ដែលជាការកើនឡើងច្រើនបំផុតចាប់តាំងពីការផ្ទុះឡើង។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ឡើង​ដល់ ៤៧៥​នាក់​ក្នុង​មួយ​ថ្ងៃ​នេះ ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​ណា​ទាំង​អស់​ក្នុង​ពិភពលោក ចាប់​តាំង​ពី​វីរុស​នេះ​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន​មក។ ក្រឡេក​មក​មើល​ប្រទេស​ចិន កាល​ពី​ពេល​ផ្ទុះ​ឡើង​វីរុស​ដល់​ចំណុច​ខ្លាំង​បំផុត អ្នក​ស្លាប់​ឡើង​ដល់ ១៥០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ខុស​គ្នា​ទ្វេ​ដង​បើ​ធៀប​នឹង​អ៊ីតាលី។ បើគិត​មកទល់ពេល​នេះ ករណីឆ្លងជំងឺកូវីដ១៩ នៅអ៉ីតាលី មានសរុបចំនួន ៣៥ ៧១៣នាក់ហើយ។

គួរឲ្យដឹងថា អ៊ីតាលី គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន ដែលជាប្រភពដើមនៃវីរុស ផ្ទុះឡើងកាលពីចុងឆ្នាំមុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់