- 2020-03-20 01:33:58
- ព័ត៌មាន
ថៃ លែងឲ្យជនបរទេស និងពលរដ្ឋខ្លួនចូលប្រទេសសេរីទៀតហើយ ចាំបាច់ត្រូវមានរបស់មួយ
- 2020-03-20 01:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ លែងឲ្យជនបរទេស និងពលរដ្ឋខ្លួនចូលប្រទេសសេរីទៀតហើយ ចាំបាច់ត្រូវមានរបស់មួយ
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ តទៅ អ្នកធ្វើដំណើរទាំងអស់ ពោលគឺទាំងជនជាតិថៃ និងបរទេស ចាំបាច់ត្រូវតែមានប័ណ្ណបញ្ជាក់សុខភាព មុនពេលចូលប្រទេសថៃ ស្របពេលដែលប្រទេសនេះ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។
នៅថ្ងៃទី១៩ ខែមីនាម្សិលមិញនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករអាកាស ដែលផ្តល់សេវាកម្មដល់អ្នកដំណើរ ធ្វើដំណើរចូលទៅប្រទេសថៃទាំងអស់ថា ចាប់ពីថ្ងៃទី២២ ខែមីនា ជនជាតិបរទេសដែលមានបំណងចង់មកលេងប្រទេសថៃ នឹងត្រូវបង្ហាញប័ណ្ណបញ្ជាក់សុខភាព នៅពេល check-in ដើម្បីបញ្ជាក់ថា ពួកគេមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
“ប័ណ្ណសុខភាព ត្រូវតែចេញមិនលើសពី ៧២ម៉ោង មុនថ្ងៃធ្វើដំណើរ”។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ។ មិនតែប៉ុណ្ណោះ អ្នកដំណើរជនជាតិបរទេសក៏នឹងត្រូវការធានារ៉ាប់រងសុខភាព ដែលអាចគ្របដណ្តប់លើថ្លៃព្យាបាលយ៉ាងតិច ១០០ ០០០ដុល្លារ នៅក្នុងប្រទេសថៃ។
ចំពោះអ្នកដំណើរជនជាតិថៃវិញ ពួកគេនឹងត្រូវការប័ណ្ណសុខភាព បញ្ជាក់ថាពួកគេអាចហោះហើរបាន ហើយលិខិតមួយច្បាប់ដែលចេញដោយស្ថានទូតថៃ, ការិយាល័យកុងស៊ុលថៃ ឬក្រសួងការបរទេសថៃ ដើម្បីបញ្ជាក់ថា ពួកគេជាជនជាតិថៃវិលត្រឡប់មកស្រុកវិញ៕