• 2020-03-20 07:49:07
  • ព័ត៌មាន

ត្រឹមជាង ៣ខែ! Covid-19សម្លាប់ជាង ១ម៉ឺននាក់ទូទាំងសកលលោក ខណៈ ២៥ម៉ឺននាក់ឆ្លងវីរុស

  • 2020-03-20 07:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ដោយសារ Covid-19 ឥឡូវ​នេះ​កើន​ឡើងលើស ១ម៉ឺននាក់​ហើយ​នៅ​ទូទាំងសកលលោក ក្រោយ​វីរុស​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន។

យោង​តាម​សកលវិទ្យាល័យ Johns Hopkins របស់​អាមេរិក​ដែល​បាន​ប្រមូល​ទិន្នន័យ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ២០​ខែ​មីនា​នេះ អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស​ជាង ១​ម៉ឺន​នាក់​ហើយ​។ លើស​ពី​នេះ​ទៀត ចំនួន​អ្នក​ឆ្ល​ងទូទាំង​សកល​លោក បាន​ឡើង​ដល់​ជាង​២៥​ម៉ឺននាក់។

គួរ​បញ្ជាក់ថា របាយការណ៍​នេះ បាន​ចេញ​ផ្សាយ​ក្រោយ​ពេល​ដែល​ប្រទេស​អ៊ីតាលី​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​លើស​ចិន​ទៀត ពោល​គឺ​ឡើង​ដល់ ៣ ៤០៥​នាក់ ខណៈ​ដែល​នៅ​ចិន​មាន ៣ ២៤៨​ករណី។

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់