• 2020-03-20 13:00:00
  • ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍មួយ ចូលរួមសន្សំសំចៃទឹក ដើម្បីចូលរួមទិវាទឹកពិភពលោក

  • 2020-03-20 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរជារៀងរាល់ឆ្នាំនឹងមានការរៀបចំទិវាទឹកពិភពលោក ថ្ងៃទី ២២ ខែមីនា។ ទិវានេះបង្កើតឡើងដើម្បីលើកទឹកចិត្តមនុស្សនៅជុំវិញពិភពលោកត្រូវស្វែងយល់បន្ថែមពីបញ្ហាទាក់ទងទឹកដូចជាបញ្ហាខ្វះខាតទឹក បញ្ហាទឹកស្អាត និងការបំពុលទឹកជាដើម ហើយត្រូវចាត់វិធានការឆ្លើយតបជុំវិញវិបត្តទាំងអស់នេះ។ ទាក់ទងនឹងទិវាទឹកពិភពលោកនេះ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានប្ដេជ្ញាចូលរួមថែរក្សាទឹក និងបញ្ហា បរិស្ថានផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានពី អ៊ែមមឺរឹត ដែលSabay ទើបទទួលបាន បានឲ្យដឹងថា ក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថានដែលផ្តោតលើបីចំនុច៖ ១.ការកាត់បន្ថយបំភាយឧស្ម័ន, ២.ការប្រើប្រាក់ដោយមានទំនួលខុសត្រូវ ក៏ដូចជា, ៣.ការអភិរក្សសត្វព្រៃនិងជម្រក។ ដូច្នេះអ៊ែមមឺរឹតធ្វើការចែករំលែកពីបច្ចេកទេសឈានមុខរបស់ខ្លួនដើម្បីបញ្ជាក់ពីសារៈសំខាន់នៃទឹកដែលជាធនធានធម្មជាតិដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ការអនុវត្តពីបច្ចេកទេស

អ៊ែមមឺរឹតបានអនុវត្តបច្ចេកទេសសម្អាតស្ងួតលើយន្តហោះរបស់ខ្លួនតាំងពីដើមឆ្នាំ ២០១៦ ហើយនៅតែបន្តប្រើលើយន្តហោះទាំងអស់របស់ខ្លួនដល់ពេលបច្ចុប្បន្ននេះ។ នៅក្នុងបច្ចេកទេសនេះ ដំបូងគេដាក់សារធាតុរាវដើម្បីសម្អាតលើផ្ទៃខាងក្រៅទាំងមូលនៃយន្ដហោះ។ បន្ទាប់មកគេយកក្រណាត់ស្អាតប្រភេទ microfibre ដើម្បីជូតលាងសម្អាតផ្ទៃដែលក្រាំងៗ ហើយជូតចេញអស់នូវភាពកខ្វក់ធ្វើឲ្យយន្តហោះភ្លឺស្អាត។

បន្ទាប់មកយន្ដហោះមានសល់នៅទ្រនាប់ការពារល្អដែលធ្វើឲ្យផ្ទៃស្រទាប់ខាងលើអាចរក្សាពន្លឺនិងមានភាពចែងចាំងបានយូរ។ វាត្រូវការបុគ្គលិកចំនួន ១៥ នាក់ ប្រើរយៈពេលប្រហែល ១២ ម៉ោងដើម្បីសម្អាតយន្តហោះប្រភេទ A380 និងប្រហែល ៩ ម៉ោងដើម្បីសម្អាតយន្តហោះប៊ូអ៊ីង 777 ។

សន្សំសំចៃទឹកខណៈដែលកាត់បន្ថយការបំភាយឧស្ម័ន

កាលពីមុន អ៊ែមមឺរឹតបានប្រើប្រាស់ទឹកច្រើនដោយមានសម្ពាធខ្ពស់នៅពេលសម្អាតយន្តហោះ ហើយការអនុវត្តនោះត្រូវបានធ្វើចន្លោះពីបួនទៅប្រាំដងក្នុងមួយឆ្នាំ។ វិធីសាស្រ្តនេះ បានប្រើទឹកជាមធ្យមជាង ១១ ៣០០ លីត្រ ដើម្បីសម្អាតយន្តហោះប្រភេទ A380 មួយ និងប្រមាណជាង ៩ ៥០០លីត្រ ដើម្បីសម្អាតយន្តហោះប៊ូអ៊ីង 777 មួយ។ រាល់ពេលសម្អាតម្តង។ បច្ចេកទេសសម្អាតស្ងួតរបស់អ៊ែមមឺរឹតនេះអាចឱ្យក្រុមហ៊ុនសន្សំសំចៃទឹករហូតដល់ជិត ១១ លានលីត្រជារៀងរាល់ឆ្នាំ។

លើសពីការសន្សំសំចៃទឹក បច្ចេកទេសសម្អាតស្ងួតនេះបានជួយកាត់បន្ថយការបំភាយឧស្ម័នកាបោនរបស់ខ្លួនផងដែល។ នេះគឺដោយសារនៅពេលដែលយន្តហោះមួយត្រូវហោះធូលីដីចាប់ផ្តើមទុំលើផ្ទៃខាងក្រៅរបស់យន្តហោះ - ធ្វើឱ្យវាមានទម្ងន់ធ្ងន់និងអែរូឌីណាមិចតិច ដែលបង្កឲ្យកើនការប្រើប្រាស់ប្រេងឥន្ធនៈ។​ បច្ចេកទេសសម្អាតស្ងួតនេះ ជួយកាត់បន្ថយបញ្ហានេះខណៈដែលវាជួយឲ្យយន្តហោះរក្សាភាពស្អាតបានរយៈពេលយូរជាងវិធីធម្មតា ជាលទ្ធផលវាជួយកាត់បន្ថយការលាងសម្អាតរហូតដល់ទៅបីដងក្នុងមួយឆ្នាំនិងការប្រើប្រាស់ប្រេងឥន្ធនៈតិចជាងមុនដោយសារតែការធូលីតិចទុំលើយន្តហោះ។

ចាប់តាំងពីអនុវត្តបច្ចេកទេសនេះ អ៊ែមមឺរឹតអាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតរហូតដល់ ២០០ តោនជារៀងរាល់ឆ្នាំ ហើយក៏ជាចំណុចភស្តុតាងដ៏សំខាន់មួយពីរបៀបដែលក្រុមហ៊ុនបានរួមចំណែកក្នុងការផ្តួចផ្តើមប្រសិទ្ធភាពលើថាមពលប្រកបដោយស្ថិរភាពក្នុងប្រតិបត្តិការរបស់ខ្លួន៕

អត្ថបទ៖ វិបុត្រ

មតិយោបល់