- 2020-03-23 08:16:55
- ព័ត៌មាន
រួមគ្នារក្សាគម្លាត ដើម្បីសុវត្ថិភាព! Smart ផ្ដល់ជូនទិន្នន័យបន្ថែមដោយឥតគិតថ្លៃឡើងច្រើន
- 2020-03-23 08:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួមគ្នារក្សាគម្លាត ដើម្បីសុវត្ថិភាព! Smart ផ្ដល់ជូនទិន្នន័យបន្ថែមដោយឥតគិតថ្លៃឡើងច្រើន
ចន្លោះមិនឃើញ
ក្រុមហ៊ុន ស្មាត អាស្សាតា (Samrt Axiata) កំពុងតែដើរតួនាទីយ៉ាងសកម្មមួយក្នុងការលើកទឹកចិត្តចំពោះការរក្សាគម្លាតពីគ្នា ដើម្បីកាត់បន្ថយអត្រាប្រឈមនឹងការឆ្លងមេរោគកូវីដ១៩នៅកម្ពុជា តាមរយៈការគាំទ្រអតិថិជនប្រើប្រាស់បណ្ដាញអ៊ីនធឺណិត ដើម្បីអាចធ្វើការងារពីផ្ទះ ឬ រៀនតាមអនឡាញ។
ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនប្រកាសផ្ដល់ទិន្នន័យ អ៊ីនធឺណិត បន្ថែមទៀត ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ សម្រាប់អតិថិជនទាំងអស់ ដែលបានបង់ប្រាក់ជាមុនរបស់ Smart នឹងទទួលបាន អត្ថប្រយោជន៍ដូចជា៖
ទទួលបានទិន្នន័យ ដោយឥតគិតថ្លៃចំនួន ១ GB រាល់ការបញ្ចូលប្រាក់ចាប់ពី ១ដុល្លារ រហូតដល់១,២៤ ដុល្លារ ( មានសុពលភាព ៣ថ្ងៃ)
ទទួលបានទិន្នន័យដោយឥតគិតថ្លៃចំនួន ២ GB រាល់ការបញ្ចូលប្រាក់ចាប់ពី ១,២៥ដុល្លារ រហូតដល់ ៤,៩៩ដុល្លារ (សុពលភាព ៧ថ្ងៃ)
ទទួលបានទិន្នន័យដោយឥតគិតថ្លៃចំនួន ៥ GB រាល់ការបញ្ចូលប្រាក់ចាប់ពី ៥ដុល្លារ រហូតដល់ ៩.៩៩ដុល្លារ (សុពលភាព ១៤ថ្ងៃ) ទទួលបានទិន្នន័យដោយឥតគិតថ្លៃចំនួន ១០ GB រាល់ការបញ្ចូលប្រាក់ចាប់ពី ១០ដុល្លារ រហូតដល់ ៩.៩៩ដុល្លារ (សុពលភាព ៣០ថ្ងៃ)
អតិថិជន Smart @Homeនឹងទទួលបានការប្រើប្រាស់អ៊ីនធឺណិត ល្បឿនលឿនបំផុតរហូតដល់ ២០០០GB សម្រាប់អតិថិជន Smart Enterprise នឹងទទួលបានទិន្នន័យបន្ថែមរហូតដល់ ១០GB ក្នុងមួយខែដោយឥតគិតប្រាក់នៅខែ មីនា និងមេសា ឆ្នាំ២០២០។
ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារវីរុសកូវីដ ១៩ ក្រុមហ៊ុន Smart បានចាត់វិធានការនានានៅ Smart Shop ទូទាំងប្រទេស ក្នុងការអនុវត្តនៃការត្រួតពិនិត្យកម្ដៅក្នុងខ្លួន អនាម័យដៃ និងធ្វើការសម្អាតកាន់តែខ្លាំង។ គ្រប់បុគ្គលិកទាំងអស់ដែលជួបជាមួយអតិជន ត្រូវពាក់ម៉ាស ឬអាចធ្វើការពីផ្ទះបើមិនចាំបាច់។
រាល់ព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមហ៊ុនត្រូវពន្យារពេលទាំងអស់ ក៏ដូចជាលើកទឹកចិត្តឲ្យមានកិច្ចប្រជុំតាមអនឡាញ ជាមួយអង្គភាពខាងក្រៅ។ អតិថិជនគួរប្រើប្រាស់កម្មវិធីឌីជីថល SmartNas ក្នុងការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កម្មវិធីជជែកផ្ទាល់តាមអ៊ីនធឺណិត និងលេចទូរស័ព្ទបម្រើសេវា (888) ជាជម្រើសល្អជាជាង ជួបផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានលើគេហទំព័រ ហ្វេសបុកផេក ផ្លួវការរបស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕