• 2020-03-24 07:10:00
  • ព័ត៌មាន

ចេញ​ក្រៅ​ផ្ទះ​មិន​បាន ដោយ​សារ Covid 19 ម្ចាស់​ឆ្កែ​បង្ហោះ drone ឲ្យ​ដឹក​ឆ្កែ​ដើរ​លេង

  • 2020-03-24 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីចឹង​បាន​គេ​ថា ទ្វារ​មួយ​បិទ​ ទ្វារ​មួយ​ទៀត​នឹង​បើក​ចេញ​មកពិត​មែន។ ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​សូម​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ។

ដោយ​សារ​តែ​ស្ថានការណ៍​វីរុស Covid 19 កំពុង​តែ​រាត​ត្បាត​នៅ​គ្រប់​ទិស​ទី​លើ​ពិភពលោក រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​បាន​ដាក់​បម្រាម​មិន​ឲ្យ​ប្រជាជន​ខ្លួន​ចេញ​ពី​ផ្ទះ​ឡើយ ចៀស​វាង​ការ​ឆ្លង​តគ្នា។

ជាក់​ស្ដែង​ លោក Vakis Demetriou រស់​នៅ​លើ​កោះ Sip ប្រទេស​អ៊ីស្រអែល ក៏​កំពុង​ត្រូវ​រដ្ឋាភិបាល​ឲ្យ​នៅ​ក្នុង​ផ្ទះ​​ចំនួន​១៤​ថ្ងៃ​ដូច​គ្នា។ យ៉ាងណាក្ដី ទោះ​បី​ជា​សាមី​ខ្លួន​ឯង​អាច​នៅ​ក្នុង​ផ្ទះ​បាន​ជា​ច្រើន​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​សត្វ​ចិញ្ចឹម​របស់​លោក មិន​អាចនៅ​ក្នុង​ផ្ទះ​រហូត​បាន​ឡើយ។ តាមនោះ​ដែរ លោក Vakis មាន​ចិញ្ចឹម​ឆ្កែ​តូច​មួយ​ក្បាល ពណ៌​ស ដែល​តែង​ត្រូវ​នាំ​ចេញ​ក្រៅ​ដើរ​លេង​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ ៥​ថ្ងៃ​មក​ហើយ ដែល​សត្វ​ចិញ្ចឹមមួយ​នេះ​មិន​បាន​ចេញ​ពី​ផ្ទះ ដែល​ធ្វើ​ឲ្យ​វា​មួម៉ៅ​ជា​ខ្លាំង។ ដោយ​ឃើញ​ហេតុ​នេះ ម្ចាស់​វា​បាន​រក​ឃើញ​គំនិត​ថ្មី​មួយ​ នោះ​គឹ លោក​បាន​ប្រើ drone ចង​ជាប់​ជាមួយ​ឆ្កែ ហើយ​ប្រើ​តេឡេ​បញ្ជា​រពី​ក្នុង​ផ្ទះ ដើម្បី​ឲ្យ​ drone នេះ​ដឹក​ឆ្កែ​ដើរ​លេង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​ខ្លួន។

វីដេអូ ដឹក​ឆ្កែ​ដើរ​លេង​ដោយ drone របស់ Vakis ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់