• 2020-03-25 04:31:11
  • ព័ត៌មាន

សម្ដេចតេជោ ប្រកាសថា មិនមានការបិទផ្សារ ភោជនីយដ្ឋាន និងហាងកាហ្វេ​នោះទេ

  • 2020-03-25 04:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងរោងចក្រនោះទេ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

ប្រមុខរាជរដ្ឋាភិបាលប្រកាសថា​ មិនមានការបិទផ្សារ ភោជនីយដ្ឋាន និងហាងកាហ្វេ​នោះទេ។

រាជរដ្ឋាភិបាលក៏មិនបិទពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិដែរ ក៏ប៉ុន្តែហាម​មិនឲ្យ​មានការជួបជុំ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានហាមមិនឱ្យមានការប្រើវិធីសាសនា ឬ អបិយជំនឿ​ដើម្បីបណ្ដេញកូវីដ ១៩ នោះទេ ។ ដូចជាប្រើភ្លើងបណ្តេញកូវីដ១៩ ឬ ប្រើថ្នាំផ្តេសផ្តាស ។

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖​ វិបុត្រ

មតិយោបល់