• 2020-03-26 01:02:35
  • ព័ត៌មាន

កូវីដ១៩៖ ថៃ សម្រេចធ្វើរឿងនេះហើយ ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន

  • 2020-03-26 01:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មាន Bangkokpost ឲ្យដឹងថា ថៃ បានចេញច្បាប់ហាមឃាត់ជនបរទេសមិនឲ្យចូលមកក្នុងប្រទេសខ្លួនឡើយ ខណៈរដ្ឋាភិបាលអាចដាក់បម្រាមគោចរ រយៈពេល ២៤ម៉ោង ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា នេះ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួននឹងស្ថិតនៅក្នុងស្ថានភាពអាសន្ន ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី៣០ ខែមេសា។ ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធនឹងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស។

គួរឲ្យដឹងថា នៅក្នុងចំណោមសេចក្តីណែនាំកម្រិតទីមួយ ដែលបានដាក់នៅក្នុងក្រឹត្យគ្រាអាសន្នខាងលើ ជនបរទេសត្រូវបានហាមឃាត់ មិនឲ្យចូលមកក្នុងប្រទេសថៃឡើយ លើកលែងតែអ្នកការទូត អ្នកដឹកជញ្ជូន អ្នកបើកឡាន អ្នកបើកយន្តហោះ និងអ្នកដទៃទៀត ដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្រ្តីប៉ុណ្ណោះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់