- 2020-03-27 04:00:00
- ព័ត៌មាន
ជ្រុលដៃបិទ Filter ប្រុសស្អាតដូច Deng Lun ធ្លាយរូបសម្បត្តិពិតខុសឆ្ងាយ
- 2020-03-27 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រុលដៃបិទ Filter ប្រុសស្អាតដូច Deng Lun ធ្លាយរូបសម្បត្តិពិតខុសឆ្ងាយ
ចន្លោះមិនឃើញ
ដូចគ្នានឹងតារាបណ្ដាញសង្គមនានាដែរ ប្រុសស្អាតមកពីចិនម្នាក់ បានបកអាក្រាតខ្លួនឯង ដោយសារជ្រុលដៃបិទ filter នៅពេលកំពុងឡាយផ្ទាល់ជាមួយអ្នកគាំទ្ររបស់ខ្លួន។
នៅក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿនដូចពេលបច្ចុប្បន្ន បណ្ដាញសង្គមជាច្រើនត្រូវបានបង្កើតយ៉ាងច្រើនដូចផ្សិត។ ដោយមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយតារាបណ្ដាញសង្គមបានទាំងអស់ ឲ្យតែអ្នកមានរូបសម្បត្តិលេចធ្លោបន្តិច។
ជាក់ស្ដែង ប្រុសស្អាតមួយរូប ដែលមានរហស្សនាមថា Deng Lun ទី២បានល្បីឈ្មោះជាខ្លាំងលើបណ្ដាញសង្គមវីដេអូ Tik Tok ព្រោះមានរូបសម្បត្តិស្រដៀងនឹងតារាសម្ដែងប្រុសល្បីឈ្មោះចិន Deng Lun។ រាល់វីដេអូរបស់លោក សុទ្ធតែទទួលបានការទស្សនារាប់សែនដង។
យ៉ាងណាក្ដី គ្រប់យ៉ាងត្រូវបានលាតត្រដាងកាលពីពេលថ្មីៗនេះ នៅពេលលោកឡាយផ្ទាល់ជាមួយអ្នកគាំទ្រ ហើយជ្រុលដៃចុចបិទ Filter Fធ្វើឲ្យមុខពិតរបស់លោកត្រូវចេញមក ដោយធាតុពិត ទម្រង់មុខលោកមិនដូចតារាសម្ដែងប្រុស Deng Lun ទៀតឡើយ។ ក្រោយពេលឃើញបែកធ្លាយបែបនេះ ទស្សនិកជនបានលាន់មាត់ថា សម័យនេះ មិនមែនមានតែមនុស្សស្រីនោះទេដែលប្រើ Filter កែមុខឲ្យស្អាត ដោយមនុស្សប្រុសក៏និយម Filter នេះមិនតិចដែរ៕