• 2020-03-27 06:24:20
  • ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង៖ ភូមិណា មានអ្នកមកពីថៃ ត្រូវចាត់ទុកជាគោលដៅក្តៅ ដែលត្រូវតាមដាន

  • 2020-03-27 06:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ដើរស្វែងរកពលករខ្មែរ ទើបមកពីថៃ ហើយត្រូវសរសេរព័ត៌មានលម្អិតរបស់ពួកគេគ្រប់រូប រួមមាន ឈ្មោះ ភូមិ-ឃុំ និង ស្ថានភាពសុខភាពរបស់ពួកគេ។ លើសពីនេះ សម្តេចរដ្ឋមន្រ្តី ថែមទាំងប្រាប់ឲ្យកត់លេខផ្ទះរបស់ពួកគេថែមទៀត បើអាច តែបើមិនអាច ក៏បាន ព្រោះនៅតាមជនបទ ភាគច្រើន មិនមានលេខផ្ទះឡើយ។

ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យថ្មីស្ដីពីការពិន័យចំពោះអំពើល្មើសចរាចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សម្តេចរដ្ឋមន្រ្តី ចាត់ទុក កន្លែងណា ដែលមានពលកខ្មែរ ចាប់ពីម្នាក់ឡើងទៅ ទើបមកពីថៃ ថាជាគោលដៅក្តៅ ដែលអាជ្ញាធរ ត្រូវតាមដានមើល។ សម្តេច បង្ហាញក្តីបារម្ភថា ម្នាក់ អាចចម្លងដល់៥នាក់ បើម្នាក់នោះ មានវីរុសកូវីដ-១៩។

រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា៖«ចាប់ពីមួយទៅ គឺចាត់ទុកថាមានបញ្ហាហើយ អ៊ីចឹងហើយសូមឲ្យចាត់ទុកភូមិណា ដែលមានបងប្អូនយើងមកពីថៃ មកស្នាក់នៅផ្ទះកំណើត ចាប់ពីមួយទៅ ជាចំណុចក្តៅ ហើយ ជាគោលដៅក្តៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់ការប្រែប្រួលរបស់គាត់»។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់