• 2020-03-27 08:20:38
  • ព័ត៌មាន

ចៅសង្កាត់ព្រែកប្រា​៖ ទទួលម៉ាស់ពីសប្បុរសជនចែកជូនក្នុងមូលដ្ឋាន​ដើម្បីការពារ Covid-19

  • 2020-03-27 08:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាមការបង្ហោះហ្វេសប់ុកផ្លូវការរបស់សាលាសង្កាត់ព្រែកប្រាបានឲ្យដឹងថា នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២០នេះ លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានទទួលអំណោយជាម៉ាស់ចំនួន ១ ៥០០ ពីលោក តូ ឃឿង រស់នៅក្នុងបូរីជ័យឧត្តម ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ចំណែករសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានប្រគល់ម៉ាស់ ចំនួន ១ ៨០០ ជូនបងប្អូនមូស្លីមក្នុងសហគមន៍ភូមិព្រែកតាពៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់