• 2020-03-27 11:26:44
  • ព័ត៌មាន

មន្ទីរពេទ្យថៃ បំភ្លឺ​រឿងបុរសឥណ្ឌូណេស៊ី ២នាក់ វិជ្ជមាន​កូវីដ១៩ ធ្វើដំណើរ​មកព្យាបាល​​នៅ​កម្ពុជា

  • 2020-03-27 11:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ មន្ទីរពេទ្យផ្សារថៃ២ នៅក្រុងបាងកក ប្រទេសថៃ បានចេញលិខិតបំភ្លឺ បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅយប់ថ្ងៃទី២៦ ខែមីនា ថា​បុរសឥណ្ឌូណេស៊ី ២នាក់ មានផ្ទុកកូវិដ១៩ ធ្វើតេស្តរកឃើញនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក បានធ្វើដំណើរមកព្យាបាល​នៅ​កម្ពុជា ដោយសារ​មិនមាន​លុយព្យបាល​នៅ​មន្ទីរពេទ្យនោះ។

ត្រង់ចំណុចនេះ ខាង​មន្ទីរពេទ្យផ្សាថៃ២ បានបំភ្លឺវិញថា បុរស២នាក់ខាងលើនេះបានធ្វើដំណើរពីប៉ោយប៉ែត មកធ្វើតេស្តរកកូវីដ១៩ នៅមន្ទីរពេទ្យផ្សាថៃ២ ដោយម្នាក់មកថ្ងៃទី១៨ មីនា និងម្នាក់ទៀតមកថ្ងៃទី១៩មីនា។ ខាងមន្ទីរពេទ្យបានណែនាំឲ្យបុរសទាំង២នៅដាច់ដោយឡែក ១៤ថ្ងៃ ក្នុងអំឡុងពេលរង់ចាំលទ្ធផល ដែលត្រូវចាំប្រហែល៤ទៅ៥ថ្ងៃ។ បន្ទាប់មកលទ្ធផលបានចេញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមន្ទីរពេទ្យបានផ្តល់ព័ត៌មានទៅបុរសទាំង២ ប៉ុន្តែនៅថ្ងៃនោះ បុរសទាំង២ននេះបានមកដល់ប៉ោយប៉ែតបាត់ទៅហើយ ចំពេលបិទព្រំដែន ទើបមិនអាចចូលប្រទេសថៃវិញបាន។ ដូចនេះខាងមន្ទីពេទ្យក៏បានណែនាំឲ្យរកមន្ទីរពេទ្យព្យាបាលបន្តទៀត។

សូមមើលសេចក្តីបំភ្លឺទាំងស្រុង ដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់