• 2020-03-30 08:47:15
  • ព័ត៌មាន

សម្តេចតេជោហ៊ុនសែនបញ្ជាអោយផ្អាកការនាំចេញអង្ករ និងស្រូវទៅស្រុកក្រៅ

  • 2020-03-30 08:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាអោយផ្អាកការនាំចេញអង្ករទៅស្រុកក្រៅ ដើម្បីធានាការផ្គត់ផ្គង់របស់ប្រជាពលរដ្ឋក្នុងស្រុកក្នុងកាលៈទេសៈពិភពលោកកំពុងព្រួយបារម្ភជំងឺកូវិត១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៌ថា រាជរដ្ឋាភិបាលនឹងផ្អាកការនាំចេញអង្ករ និង ស្រូវ ទៅក្រៅស្រុក ដោយរក្សាការនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈពិភពលោកកំពុងព្រួយបារម្ភជំងឺកូវិត១៩។ ការអនុវត្តនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ០៥ ខែមេសា ២០២០នេះតទៅ៕

សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចំណាយថវិកា និងផ្ដល់ទុនទៅឱ្យរោងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីប្រជាពលរដ្ឋ សម្រាប់រក្សាទុកក្នុងការបម្រុងរបស់រដ្ឋក្នុងដំណាក់កាលណាមួយ។ ការបន្ដអនុញ្ញាតឲ្យការនាំចេញអង្ករក្រអូបទៅក្រៅប្រទេសនេះ ដោយសារតែអង្ករក្រអូបគឺមិនមានចំនួនច្រើននោះទេ រីឯប្រជាពលរដ្ឋក៏មិនសូវមានតម្រូវការច្រើនដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន អត្ថបទ ៖ Art

មតិយោបល់