• 2020-04-01 02:26:33
  • ព័ត៌មាន

អាមេរិកចាប់ពលរដ្ឋ ១លាននាក់ធ្វើតេស្ដរក Covid-19 ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន

  • 2020-04-01 02:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​សហរដ្ឋអាមេរិក បាន​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន ១​លាន​នាក់ ក្នុង​វិធានការណ៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ទូទាំង​ប្រទេស។

យោង​តាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​នៅ​សេតវិមាន​កាល​ពី​ថ្ងៃចន្ទ​ឲ្យ​ដឹង​ថា "ថ្ងៃនេះយើងបានឈានដល់ដំណាក់កាលប្រវត្តិសាស្ត្រមួយនៅក្នុងសង្គ្រាមរបស់យើងប្រឆាំងនឹងវីរុស​។ ជនជាតិអាមេរិកាំងជាង ១ លាននាក់ត្រូវ បានធ្វើតេស្ដ​រក​មេរោគ។” ជាមួយគ្នា រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Alex Azar បាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើតេស្តគំរូចំនួន ១០០ ០០០នាក់ ក្នុងមួយថ្ងៃនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះ។

មកទល់ពេលនេះ សហរដ្ឋអាមេរិក​បាន​រាយការណ៍​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​កើនឡើង​ដល់ ១៦៣ ៤២៩​នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយ​ក្នុង​នោះ​មនុស្ស​សរុប ៣ ០០៨​នាក់​បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់