• 2020-04-02 00:15:10
  • ព័ត៌មាន

អ្នកឆ្លងកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនដល់២សែននាក់ហើយ

  • 2020-04-02 00:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃពុធ ទី១ ខែមេសា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ២០៣ ៦០៨ករណីហើយ។ នេះបើយោងតាមការកត់ត្រាសរុបដោយសាកលវិទ្យាល័យ Johns Hopkins University។

ជាមួយគ្នានេះដែរ ជំងឺរាតត្បាតខាងលើបានឆក់យកជីវិតមនុស្សយ៉ាងតិច ៤ ៤៧៦នាក់នៅសហរដ្ឋអាមេរិក ដែលនាំឲ្យពិភពលោកទាំងមូលមានចំនួនអ្នកឆ្លងសរុប ៩២៥ ១៣២នាក់។ នេះបើតាមការរាប់ចំនួនដោយសាកលវិទ្យាល័យ Johns Hopkins ដដែល។

បច្ចុប្បន្នរដ្ឋ New York គឺជាចំណុចកណ្តាលនៃការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវរបស់សហរដ្ឋអាមេរិក ហើយយ៉ាងហោចណាស់មានអ្នកស្លាប់ជាង ១ ៩០០នាក់ត្រូវបានកត់ត្រានៅទីនោះ។ គួរឲ្យដឹងថា ពលរដ្ឋអាមេរិកាំងច្រើនជាង ៨នាក់ក្នុងចំណោម ១០នាក់ ឥឡូវនេះកំពុងស្ថិតក្រោមការបញ្ជាស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់