- 2020-04-02 00:34:17
- ព័ត៌មាន
កូវីដ១៩៖ សហរដ្ឋអាមេរិក កំពុងពិចារណាឲ្យពលរដ្ឋប្រើក្រណាត់បាំងមុខ ពេលចេញទៅក្រៅ
- 2020-04-02 00:34:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩៖ សហរដ្ឋអាមេរិក កំពុងពិចារណាឲ្យពលរដ្ឋប្រើក្រណាត់បាំងមុខ ពេលចេញទៅក្រៅ
ចន្លោះមិនឃើញ
អាជ្ញាធរផ្នែកសុខាភិបាលរបស់សហរដ្ឋអាមេរិក កំពុងជជែកវែកញែកថាតើត្រូវផ្តល់យោបល់ អំពីការបិទបាំងមុខសម្រាប់មនុស្សគ្រប់គ្នាឬយ៉ាងណា នៅពេលពួកគេចេញទៅក្រៅជាសាធារណៈ។
អនុស្សរណៈផ្ទៃក្នុងមួយសម្រាប់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ CDCP បាននិយាយថា សូម្បីតែម៉ាស ឬរបាំងក្រណាត់ធម្មតា ក៏អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះបានដែរ។ ជាមួយគ្នានេះផងដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា បុគ្គលនិមួយៗអាចប្រើក្រណាត់រុំ.កមកបាំងមុខបាន។
គោលការណ៍ណែនាំបច្ចុប្បន្ននិយាយថា ម៉ាស ឬរបាំងមុខ ចាំបាច់ត្រូវពាក់ដោយបុគ្គលិកថែទាំសុខភាព អ្នកឈឺ និងអ្នកដែលថែរក្សាពួកគេប៉ុណ្ណោះ។ បច្ចុប្បន្ននៅសហរដ្ឋអាមេរិក មានការខ្វះខាត ម៉ាសប្រភេទ N95 និងម៉ាសពេទ្យ ដោយបុគ្គលិកសុខាភិបាលនិយាយថា ពួកគេត្រូវបានគេប្រាប់ឲ្យប្រើម៉ាសឡើងវិញជាច្រើនដង រឺក៏ប្រើក្រណាត់រុំមុខ នៅពេលដែលអត់មានម៉ាស។
គួរឲ្យដឹងថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ លើស ២០០ ០០០នាក់ហើយ និងមានអ្នកស្លាប់ប្រហែល ៤ ០០០នាក់ផងដែរ៕