- 2020-04-03 00:05:26
- ព័ត៌មាន
ករណីឆ្លងកូវីដ១៩ សរុបទូទាំងពិភពលោក កើនលើស១លានករណីហើយ!
- 2020-04-03 00:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីឆ្លងកូវីដ១៩ សរុបទូទាំងពិភពលោក កើនលើស១លានករណីហើយ!
ចន្លោះមិនឃើញ
យោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា មានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងមួយលានករណីហើយ នៅទូទាំងពិភពលោក។
ក្នុងនោះផងដែរ មនុស្សជាង ៥១ ០០០នាក់បានស្លាប់ ហើយជាង ២០៨ ០០០នាក់ផ្សេងទៀត បានជាសះស្បើយវិញ។ នេះបើយោងតាមតួលេខរបស់សាកលវិទ្យាល័យខាងលើដដែល។
គួរឲ្យដឹងថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុត ខណៈប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ច្រើនបំផុត៕