- 2020-04-04 09:04:43
- ព័ត៌មាន
មិនធម្មតា រកឃើញអ្នកឆ្លង Covid-19 ទី១ នៅក្នុងព្រៃអាម៉ាហ្សូន ប្រេស៊ីល
- 2020-04-04 09:04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា រកឃើញអ្នកឆ្លង Covid-19 ទី១ នៅក្នុងព្រៃអាម៉ាហ្សូន ប្រេស៊ីល
ចន្លោះមិនឃើញ
ស្ត្រីវ័យ២០ឆ្នាំម្នាក់ជាជនជាតិភាគតិចក្នុងព្រៃអាម៉ាហ្សូន ត្រូវបានគេរកឃើញថាមានឆ្លងមេរោគ Covid-19 ដែលនេះជាករណីដំបូងហើយក្នុងព្រៃក្រាស់នាប្រទេសប្រេស៊ីលនេះ។
នាងជាស្ត្រីម្នាក់ក្នុងចំណោមមនុស្ស២៧នាក់ ដែលបានទាក់ទងជាមួយគ្រូពេទ្យឈ្មោះ Matheus Feitosa ដែលបានចុះទៅតំបន់នោះកាលពីសប្ដាហ៍មុន។ លោកគ្រូពេទ្យម្នាក់នេះ ពេលត្រលប់ពីព្រៃអាម៉ាហ្សូនវិញ ត្រូវបានគេរកឃើញថាឆ្លងមេរោគ Covid-19 ហើយគេក៏បានស្វែងរកអ្នកប៉ះពាល់ជាមួយលោក។ ចុងក្រោយនេះ ស្ត្រីឈ្មោះ Kokama វ័យ២០ឆ្នាំត្រូវបានរកឃើញថាមានផ្ទុកមេរោគដែរ។
មន្ត្រីសុខាភិបាលប្រេស៊ីល កំពុងមានក្ដីបារម្ភខ្លាំង ថាអាចនឹងមានការឆ្លងជាលក្ខណៈសហគមន៍ក្នុងព្រៃនេះ។ យ៉ាងណាមិញភូមិ Tikuna ដែលលោកគ្រូពេទ្យ Feitosa ចុះទៅនោះ ទើបតែរកឃើញករណីដំបូងប៉ុណ្ណោះ ក្រោយពីធ្វើតេស្ដមនុស្ស២៨នាក់។
រំលឹកថានៅប្រេស៊ីល មានករណីឆ្លងមេរោគ Covid-19 សរុបទូទាំងប្រទេសជាង៩ពាន់ករណីហើយ ក្នុងនោះមានអ្នកស្លាប់៣៥៩នាក់ផងដែរ៕