• 2020-04-06 00:25:25
  • ព័ត៌មាន

សត្វខ្លានៅសួនសត្វមួយកន្លែង ឆ្លងជំងឺកូវីដ១៩

  • 2020-04-06 00:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យ ទី០៥ ខែមេសា គេបានរកឃើញ សត្វខ្លាមួយក្បាលនៅសួនសត្វមួយកន្លែងក្នុងទីក្រុង New York បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា ឬកូវីដ១៩ ដែលគេជឿថាជាការឆ្លងដំបូងគេទៅលើនៅក្នុងសហរដ្ឋអាមេរិក ឬសត្វខ្លា។

សត្វខ្លាម៉ាឡេស៊ី ឈ្មោះ Nadia រស់នៅសួនសត្វ Bronx Zoo ខាងលើ ដែលបានឆ្លងជំងឺកូវីដ១៩ មានអាការៈក្អកស្ងួត ប៉ុន្តែគេរំពឹងថាអាចព្យាបាលជាសះស្បើយវិញ។ នេះបើយោងតាមក្រុមអ្នកអភិរក្សសត្វព្រៃ Wildlife Conservation Society ដែលគ្រប់គ្រងសួនសត្វខាងលើ។

គួរឲ្យដឹងថា សត្វខ្លាញីអាយុ ៤ឆ្នាំនោះ រួមទាំងសត្វខ្លា និងសត្វតោសរុប ៦ក្បាលផ្សេងទៀតបានធ្លាក់ខ្លួនឈឺដូចគ្នា ហើយគេជឿជាក់ថា ឆ្លងមកពីបុគ្គលិកសួនសត្វម្នាក់។ ទោះជាយ៉ាងណា សត្វខ្លាញីនោះបានបង្ហាញអាការៈនៅថ្ងៃទី២៧ ខែមីនា ខណៈសួនសត្វបានបិទទ្វារ តាំងពីថ្ងៃទី១៦ ខែមីនា មកម្ល៉េស៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់