• 2020-04-06 23:50:00
  • ព័ត៌មាន

អ្នកជំនាញ៖ វីរុសកូវីដ១៩ អាចធ្វើឲ្យជនជាតិដើមភាគតិចនៅព្រៃអាម៉ាហ្សូន បាត់ខ្លួនពីលើលោក

  • 2020-04-06 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ព្រៃអាម៉ាហ្សូន និងកន្លែងផ្សេងទៀតនៅប្រទេសប្រេស៊ីល កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដែលអាចនឹងត្រូវបាត់ខ្លួនពីលើលោកនេះ ដោយសារការឆ្លងវីរុសកូវីដ១៩។ នេះបើយោងតាមការព្រមានរបស់អ្នកជំនាញផ្នែកសុខាភិបាល។

គួរឲ្យដឹងថា ជំងឺផ្លូវដង្ហើម ដូចជាជំងឺដែលវិវត្តចេញពីវីរុសផ្តាសាយ គឺជាបុព្វហេតុចម្បងនៃការស្លាប់របស់ជនជាតិដើមស្រាប់ទៅហើយ។ វេជ្ជបណ្ឌិតផ្នែកស្រាវជ្រាវ Sofia Mendonça មកពីសាកលវិទ្យាល័យ Federal University of São Paulo បាននិយាយថា "វាពិតជាការប្រឈមដ៏គ្រោះថ្នាក់មួយ ចំពោះការរីករាលដាលនៃវីរុសនៅទូទាំងសហគមន៍ជនជាតិដើមភាគតិច ដែលអាចសម្លាប់ពួកគេបាន”។

គិតត្រឹមថ្ងៃអាទិត្យ ទី៥ ខែមេសា ប្រទេសប្រេស៊ីលបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ១១ ០០០ករណី និងមានអ្នកស្លាប់រហូតដល់ទៅ ៤៨៦នាក់ឯណោះ។

ជំងឺនេះបានផ្ទុះឡើងដំបូង នៅរដ្ឋ São Paulo ហើយបន្ទាប់មកក៏រីករាលដាលទូទាំងប្រទេស រួមទាំងតំបន់ជនជាតិដើមនៅក្នុងព្រៃអាម៉ាហ្សូនផងដែរ។ ករណីជនជាតិដើមភាគតិចប្រេស៊ីលឆ្លងជំងឺកូវីដ១៩ ដំបូងគេបង្អស់ គឺនៅក្នុងរដ្ឋ Amazonas៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់