• 2020-04-07 08:11:55
  • ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ «ឆ្នាំនេះការរៀនសូត្រ អាចនឹងជួបការលំបាក»

  • 2020-04-07 08:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រហែលជាមិនអាចនឹងបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្រោយចូលឆ្នាំបានទេ បើយោងតាមការវិវឌ្ឈន៍ នៃសភាពការណ៍បែបនេះ។ «ឆ្នាំនេះ ការរៀនសូត្រអាចនឹង ជួបការលំបាក»

ការថ្លែងខាងលើនេះ នៅក្នុងមុខព្រួញទី ២ ដែលបានចែងអំពីការទប់ស្កាត់ពីអ្នកកើត កុំឲ្យឆ្លងទៅអ្នកមិនមិនទាន់កើត នៃជំងឺកូវីដ១៩។

នៅពេលស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា បានដាក់ចេញនូវវិធានការ៣ ដែលជាមុខព្រួញសំខាន់ សម្រាប់ការពារជំងឺកូវីដ ១៩ គឺ

  • ១. ទប់ស្កាត់ការឆ្លងពីខាងក្រៅ

  • ២. ទប់ស្កាត់អ្នកកើតជំងឺកូវីដ១៩ កុំឲ្យឆ្លងទៅអ្នកមិនទាន់កើត

  • ៣. បន្តការព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ

ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ត្រង់មុខព្រួញទី ២ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បិទសាលារៀនបណ្ដោះសន្ន ឬហៅថា ឲ្យវ៉ាកងមុនពេលកំណត់ ដើម្បីទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលកំពុងរីករាលដាលនៅលើពិភពលោក។

ទន្ទឹមនឹងប្រកាសឲ្យបិទសាលារៀនបណ្ដោះអាសន្ន នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានព្រមានមិនឲ្យមានការបើកបង្រៀនគួរក្រៅម៉ោង ហើយបានជំរុញឲ្យ​អាណាព្យាបាល​ បង្កើនពេលវេលា​បង្រៀន​កូន ចៅ នៅផ្ទះ អំឡុង​ពេល​បិទសាលារៀន ហើយ​ប្រសិន​អាច​ធ្វើ​ទៅ​បាន​ គឺការរៀន​តាមអនឡាញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ ៖ Art

មតិយោបល់