• 2020-04-07 10:16:50
  • ព័ត៌មាន

កុំពិបាកចេញក្រៅ! ហាងកាហ្វេ និងតែគុជល្បីៗទាំង ៨ នេះ គ្រាន់តែចុចកុម្ម៉ង់ភ្លាម ដឹកជូនដល់ផ្ទះភ្លែត

  • 2020-04-07 10:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ Covid-19 កំពុង​វាយ​លុក​​ទូទាំង​ពិភពលោក ប្រជាជន​ភាគ​ច្រើន​ រួមទាំងនៅ​​កម្ពុជាផងនោះ ​​បាន​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ ​តាម​រយៈ​ការ​ស្នាក់​នៅ​ក្នុង​ផ្ទះ។ ទោះនៅផ្ទះ តម្រូវ​ការ​ចាំ​បាច់​មួយ​ចំនួន​នៅ​តែ​មិន​អាច​ជៀស​បាន​ ដូច​ជា​ម្ហូប​អាហារ ភេសជ្ជៈ គ្រឿង​ឧបភោគ​បរិភោគ ជាដើម។ ក្នុងនោះ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ តែគុជ ឬភេសជ្ជៈផ្សេងៗ ដើម្បី​ងាយស្រួល មិនចាំបាច់​ចេញទៅ​ទិញ​ ប្រិយមិត្តគួរ​កុម្ម៉ង់​តាមរយៈ​ App លើ​ទូរសព្ទដៃ។

ខាងក្រោមនេះ គឺជាហាងកាហ្វេ និងតែគុជល្បីៗទាំង ៨ គ្រាន់តែចុចកុម្ម៉ង់ភ្លាមដឹកជូនដល់ផ្ទះភ្លែត ៖

១. Brown

Brown គឺ​ជា​ហាង​កាហ្វេ​ដ៏​ពេញ​និយម​មួយ​ ដែលបម្រើ​ជូន​កាហ្វេ និងអាហារ​សម្រន់​ផ្សេង​ៗ​ដែល​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន។ ប្រិយមិត្ត​អាចកុម្ម៉ង់​បាន​ តាមរយៈលេខទូរសព្ទខាងក្រោម

  • ភ្នំពេញ : 093 222 567 / 092 222 865 / 023 215 215​

  • សៀមរាប: 070 556 651 / 098 999 818

  • សេវាកម្មនេះមានជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ ៥ល្ងាច ហើយតម្លៃនៃការកុម្ម៉ង់ក្នុងមួយជើង ត្រូវតែមានតម្លៃចាប់ពី ៥ដុល្លាឡើងទៅ។

២. SongTea

នៅសុង ធីមានភេសជ្ជៈជាច្រើនបែប ជាពិសេសភេសជ្ជៈប្រភេទផ្លែឈើ ដែលសម្បូរវីតាមីនC ត្រជាក់ៗ ល្អសម្រាប់ប្រព័ន្ធស៊ាំរបស់សារពាង្គកាយ និង អាចជួយបំពេញជាតិទឹក នាអាកាសធាតុក្តៅបែបនេះ។ សម្រាប់ការ​កុម្ម៉ង់​ភេសជ្ជៈ​ពីសុង ធី លោក​អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន​តាម​រយៈ Nham24, E-get និង Muuve ភ្លាម​ៗ ឬទាក់ទងតាម​រយៈ ៖

  • IFL BRANCH: 016 747 599 / 077 789 129
  • NORODOM BRANCH: 089 737 275 / 010 811 613
  • MAO TSE TONG BRANCH: 011 639 364 / 015 552 181

៣. Tes'ME

Tes'ME គឺ​ជា​ហាង​កាហ្វេ​ដែល​ផ្ដល់ជូន​នូវ​ភេសជ្ជៈ​ច្រើន​សម្បូរ​បែប​តាម​តម្រូវ​ការ​អតិថិជន​ដែល​មាន​ចាប់​ពី​កាហ្វេ, តែ​បៃតង និង​តែ​ក្រូច​ឆ្មា​ជា​ដើម។ បើក​បម្រើ​ជូន​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់ ៧​ល្ងាច ភេសជ្ជៈ​របស់ Tes'ME មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដែល​មិន​គួរ​រំលង។ សម្រាប់ការ​កុម្ម៉ង់​ភេសជ្ជៈ Tes'ME លោក​អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន​តាម​រយៈ Nham24 និង E-get ដែល​ដឹកជូនដល់​ផ្ទះ​តែម្ដង។

៤. Kamu Tea

ជា​ហាង​តែគុជ​ថ្មី​មួយ​ក្នុង​រាជធានី​ភ្នំ​ពេញ ដែល​មាន​បម្រើ​ជូន​ភេសជ្ជៈ​ផ្សេង​ៗ​ដូច​ជា​តែ, តែ​ទឹក​ដោះ​គោ, កាហ្វេ និង​ភេសជ្ជៈ​​ជា​ច្រើន​មុខ​ទៀត។ អ្វីដែល​ពិសេស ហាង Kamu Tea មាន​ភេសជ្ជៈ​ពិសេស​ប្រចាំ​ហាង គឺ​តែ Matcha ដែល​ធានា​នូវ​គុណភាព និង​ឱជារស។ សម្រាប់ការ​កុម្ម៉ង់​ភេសជ្ជៈ​ Kamu Tea លោក​អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន​តាម​រយៈ Nham24, E-get, Bloc និង Muuve ភ្លាម​ៗ។

៥. The Alley Cambodia

The Alley Cambodia ជា​ហាង​តែ​គុជ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ដែល​ចង់​បាន​រសជាតិ​ថ្មី​ៗ ប្លែកៗ​ពិត​ជា​មិន​ខុស​បំណង​នោះ​ទេ។ ឥឡូវនេះ អតិថិជនធ្វើការកម្ម៉ង់ទិញ និងដឹកជញ្ជូនដល់ផ្ទះបានកាន់តែច្រើនវិធី។ អតិថិជនអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ដៃគូររបស់ The Alley តាមរយ: Nham24, E-Get និង Muuve។

៦. Koi

Koi ជា​ហាង​តែ​ដ៏​ល្បីល្បាញ​មួយ​ ជាពិសេសសម្រាប់យុវវ័យ។ ខយ មានសេវាដឹក​ជូន​ជារៀងរាល់ថ្ងៃ ចាប់​ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៨:៣០​យប់ តាម​រយៈ App ៖ Nham24, Muuve, E-get, Bloc, FoodPanda និង Tos Tov។

៧. An Cha Taiwan Milk Tea

An Cha Taiwan Milk Tea ជាហាងតែគុជ ផ្សំពីរូបមន្តធម្មជាតិពិសេសៗពីតៃវ៉ាន់។ An Cha មានសេវាដឹកជញ្ជូនដល់កន្លែង តាមរយៈលេខទូរសព្ទសាខានីមួយៗ និងតាមរយៈ App ខាងក្រោម៖

៨. Tours les Jours

មិនត្រឹមតែជាហាងនំប៉័ងដ៏ល្បីប៉ុណ្ណោះទេ Tours les Jours ក៏មានជម្រើសភេសជ្ជៈជាច្រើន ដែលរួមមានកាហ្វេផងដែរ។ ប្រិយមិត្ត​អាចកុម្ម៉ង់បានតាម App : FoodPanda, Nahm24 និង E-Gets ឬក៏អាចខលកុម្ម៉ង់​បាន តាមរៈលេខខាងក្រោម៖

ចុចអាន៖

អត្ថបទ៖ រ័ត្ន

មតិយោបល់