• 2020-04-08 00:12:00
  • ព័ត៌មាន

បារាំង ជាប្រទេសទី៤ មានអ្នកស្លាប់ដោយសារកូវីដ១៩ លើស១ម៉ឺននាក់

  • 2020-04-08 00:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បារាំង មានអ្នកស្លាប់សរុប ១០ ៣២៨នាក់ ដោយសារតែជំងឺកូវីដ១៩ ដែលធ្វើឲ្យវាក្លាយជាប្រទេសទី៤ បន្ទាប់ពីប្រទេសអ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាង ១០ ០០០នាក់។

លោក Jerome Salomon ប្រធានផ្នែកសុខភាពសាធារណៈបារាំង បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជំងឺរាតត្បាតនេះកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសបារាំង ដែលពេលនេះស្ថិតក្នុងសប្តាហ៍ទី៤ហើយ នៃការបិទប្រទេសដើម្បីព្យាយាមទប់ស្កាត់ការរាលដាល។

គួរឲ្យដឹងថា បារាំងដែលជាប្រទេសជិតខាងរបស់អ៊ីតាលី បានប្រកាសបិទប្រទេសកាលពីថ្ងៃទី០៩ ខែមីនា។ បច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១០៩ ០៦៩នាក់ និងជាសះស្បើយ ១៩ ៣៣៧នាក់ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់