• 2020-04-08 02:02:01
  • ព័ត៌មាន

ជនជាតិខ្មែរ២នាក់ទៀត រកឃើញវិជ្ជមានកូវីដ១៩ និងព្យាបាលជាសះស្បើយ ៥នាក់

  • 2020-04-08 02:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីជនជាតិខ្មែរអាយុ ៤៥ឆ្នាំជាភរិយាបុរស អាយុ៤៧ឆ្នាំខាងក្រោម មានលទ្ធផលវិជ្ជមានកូវីដ១៩ ត្រូវបានឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

បុរសជនជាតិខ្មែរអាយុ ៤៧ឆ្នាំ ត្រូវជាស្វាមីស្រ្តីខាងលើ រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

បុរសរូបនេះ ជាមិត្តភក្ដ្របុរសសជនជាតិចិនចូលមកកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ (ឧស្សាហ៍ធ្វើដំណើរឡើងចុះ និងក្រោយពីបានចាកចេញពីកម្ពុជានៅថ្ងៃទី០៣ មេសា ឆ្នាំ២០២០ ក៏បានរកឃើញមានវីរុសកូវីដ១៩ ដោយអាជ្ញាធរសុខាភិបាលនៅប្រទេសចិន) ។ ជនជាតិចិនរូបនេះ ជាមិត្តប្រុសរបស់ស្រ្តីជនជាតិវៀតណាមរកឃើញមានវីរុសកូវីដ១៩ ដែលវត្ថុសំណាករបស់គាត់បានយកដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបច្ចុប្បន្ននេះ បានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ ក្រោយពីបានចេញសេចក្ដីជូនព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ រួចហើយ៕

សូមមើលសេក្ដីប្រកាសព័ត៌មានលម្អិត របស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ ខាងក្រោមនេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់