• 2020-04-08 05:06:34
  • ព័ត៌មាន

ត្រឹម ២៤ម៉ោង! អាមេរិកមានអ្នកស្លាប់ជិត ២ពាន់នាក់ ច្រើនបំផុតក្នុងប្រវតិ្តសាស្ត្រ Covid-19

  • 2020-04-08 05:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក បាន​រក​ឃើញ​នូវ​កំណត់​ត្រា​ថ្មី​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូរ៉ូណា​ច្រើន​បំផុត​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ផ្ទុះ​វីរុស​នេះ​កាល​ពី​ចុង​ឆ្នាំ​មុន​ឡើង​មក។

យោង​តាម​ទិន្នន័យ​ពី​សកលវិទ្យាល័យ Johns Hopkins ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​អង្គារ​អ្នក​ស្លាប់​ដោយ​សារ Covid-19 មាន​ចំនួន ១ ៨៩០​នាក់​ដែល​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​មហាអំណាច​នេះ​ឡើង​ដល់ ១២ ៩០៨​នាក់។ តួលេខបង្ហាញថាចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំងជាង ៨ ០០០ នាក់ក្នុងសប្តាហ៍ទី ១ នៃខែមេសាបើប្រៀបធៀបទៅនឹងខែមីនាទាំងមូល​មានអ្នកស្លាប់តែ ៤ ០០០ នាក់​ប៉ុណ្ណោះ។ យ៉ាងណាមិញ មន្ត្រីសុខាភិបាលបានព្រមានថាចំនួនអ្នកស្លាប់ដោយសារជំងឺ coronavirus ទំនងជាខ្ពស់ជាង​តួលេខ​ដែលបានរាយការណ៍ ដោយសារតែមិនមាន​របាយការណ៍​ថ្នាក់​ជាតិ​ជាក់លាក់​អំពីការស្លាប់នៅចំពេលមានការរាតត្បាត។

គិតត្រឹមថ្ងៃពុធ ទី៨ ខែមេសា សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ៤០០ ៤១២ករណីហើយ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក តាម​ពី​ក្រោយ​ដោយ​អេស្ប៉ាញ​មាន​អ្នក​ឆ្លង ១៤១ ៩៤២នាក់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់