• 2020-04-08 07:47:41
  • ព័ត៌មាន

ដោយសារ​តែ​កូវីដ ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌា​ភាគ​ខាង​ជើង​មើល​ឃើញ​ភ្នំ​ហិមាល័យ​ជា​លើក​ដំបូង

  • 2020-04-08 07:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​ការ​ចែកចាយ​រូបភាព​ព្រោងព្រាត​ពី​ទិដ្ឋភាព​ជួរ​ភ្នំ​ហិមាល័យ ដែល​មើល​ពី​ទីក្រុង Jalandhar នៃ​រដ្ឋ​ Punjab ដែល​ជា​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។

ទិដ្ឋភាព​នេះ​កើត​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​កណ្ដាល​របស់​ឥណ្ឌា​ចាត់​វិធានការ​ឲ្យ​បិទ​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩។

បើ​តាម​ការ​លើកឡើង​របស់​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង​នោះ​បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​ភ្នំ​ហិមាល័យ​នេះ ខាន​ឃើញ​យ៉ាង​ហោច​ណាស់​ក៏​ជាង ៣០ឆ្នាំ​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជួរ​ភ្នំ​ហិមាល័យ​មាន​ចម្ងាយ​ជិត ៣០០គីឡូម៉ែត្រ ពី​រដ្ឋ Punjab ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​ ជួរ​ភ្នំ​នេះ​ត្រូវ​បាន​បាំង​បាត់​ដោយផ្សែង​អួរអ័ព្ទ។

មាន​មតិ​ខ្លះ​លើកឡើង​ថា​ ការ​បិទ​ប្រទេស​ ធ្វើ​ឲ្យ​ការ​បំពុល​បរិយាកាស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ធ្លាក់​ចុះ ខណៈ​មាន​ការ​ស្រាវជ្រាវ​របស់​ IQAir បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​មាន​ទីក្រុង​ចំនួន ២១ ចំណោម​ទីក្រុង​ ៣០ ដែល​មាន​ខ្យល់​បំពុល​អាកាស​អាក្រក់​ជាង​គេ៕

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​ទាក់ទិន​នឹង​ទិដ្ឋភាព​នេះ

ប្រភព៖ News.com.au ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់