- 2020-04-09 01:35:00
- ព័ត៌មាន
មិត្តហ្វូន លើកទឹកចិត្តឲ្យអតិថិជនប្រើប្រាស់សេវាកម្មឌីជីថល ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩
- 2020-04-09 01:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូន លើកទឹកចិត្តឲ្យអតិថិជនប្រើប្រាស់សេវាកម្មឌីជីថល ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ការរក្សាគម្លាតឆ្ងាយពីគ្នា (Social distancing) គឺជាការណែនាំដ៏សមរម្យបំផុតពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាជនកម្ពុជា ក្នុងការដាក់កម្រិត អំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល ដែលនឹងអាចចំលងមេរោគបានយ៉ាងរហ័ស។ នៅក្នុងកាលៈទេសៈនេះ មិត្តហ្វូនបាននឹងកំពុងត្រួសត្រាយ ណែនាំទៅកាន់អតិថិជនរបស់ខ្លួន ឲ្យផ្លាស់ប្តូរទៅប្រើវិធីសាស្រ្តទំនាក់ទំនងតាមបែបឌីជីថលវិញ។
ឈរលើជំហរសារ "នៅផ្ទះរីករាយនឹងជីវិតអ្នក ដើម្បីការពារជំងឺកូវីដ19" គិតចាប់ពីខែមីនាមក មិត្តហ្វូន បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួន ដោយការប្រើសេវាកម្មពីផ្ទះ ដើម្បីជៀសឆ្ងាយពីហានិភ័យនៃការឆ្លងជំងឺនេះ។
ឥឡូវនេះ អតិថិជនអាចទទួលបានលុយន្ថែមរហូតដល់ ៣០០ដុល្លា នៅរាល់ពេលបញ្ចូលលុយតាមរយៈកម្មវិធីឌីជីថល (Digital applications) ដូចជា គណនីធនាគារ គណនីអ៊ី-ម៉ាន់នី ភ្នាក់ងារអ៊ី-ម៉ាន់នី និងតាមរយៈសេវាកាបូបលុយអេឡិចត្រូនិកផ្សេងៗដែលសហការជាមួយមិត្តហ្វូន។ លើសពីនោះទៀត មិត្តហ្វូនបានណែនាំអតិថិជនរបស់ខ្លួនពីវិធីសាស្រ្តដែលអាចជួយអោយពួកគេសុវត្ថិភាព និងជៀសវាងពីការឆ្លងជំងឺដ៏សាហាវនេះថែមទៀតផង។
មិនតែប៉ុណ្ណោះ មិត្តហ្វូនមានកម្មវិធីប្តូរលុយថ្មីដែលកាន់តែច្រើនអស្ចារ្យ ជាមួយនឹងសុពលភាព៣០ថ្ងៃ ដែលនឹងនាំទៅកាន់ការរក្សាគម្លាតឆ្ងាយពីគ្នា ក្នុងចំណាមអតិថិជនរបស់ខ្លួនទាំងអស់។ អតិថិជនទាំងអស់អាចកាត់បន្ថយការចំណាយពេលចេញទៅក្រៅដើម្បីបញ្ចូលលុយ ឬដូរលុយ។ កម្មវិធីនេះបានផ្តល់ជូនសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។
ជាចុងក្រោយ មិត្តហ្វូនបានកំណត់នូវការបង្កើនល្បឿនសេវាកម្មដោយបានផ្លាស់ប្តូរពីភាពស្មុគស្មាញ ទៅជាការប្រើប្រាស់តាមបែបឌីជីថលសំរាប់អតិជិថនរបស់ខ្លួនមានដូចជា សេវាអ៊ីនធឺណីត 4.5G LTE+ សេវាអ៊ីនធឺណិត WiFi, កម្មវិធី Mocha , កម្មវិធីតន្ត្រី Keeng Music, កម្មវិធី MyMetfone និង កម្មវិធីកាបូបលុយអេឡិចត្រូនិច eMoney ដែលសុទ្ធសឹងជាទម្រង់បែបឌីជីថល។
មិត្តហ្វូនប្តេជ្ញា បន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕