• 2020-04-09 00:44:53
  • ព័ត៌មាន

មកមើលទិដ្ឋភាពដ៏រំជួលចិត្តក្នុងទីក្រុងវូហាន ក្រោយអនុញ្ញាតឲ្យពលរដ្ឋចាកចេញ

  • 2020-04-09 00:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​បិទ​ទីក្រុងវូហាន (Wuhan) នៃ​ខេត្ត Hubei អស់​រយៈ​ពេល​ជាច្រើនជាង ២ខែ ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅទីបំផុត​ពល​រដ្ឋ​សរុប ១១លាននាក់ អាច​ចាក​ចេញ​ពី​ទីក្រុងនេះ​បាន​វិញ​ហើយ បន្ទាប់​ពី​ប្រទេស​ចិន​ទាំង​មូល​មិន​មាន​អ្នក​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ។

ឥឡូវ​នេះ​ខ្សែ​រថភ្លើង និង​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​ទីក្រុងវូហាន ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ។ លើស​ពី​នេះ​ទៅទៀត ហាង​ទំនិញ​ជា​ច្រើនកន្លែង​បាន​បើក​ឡើង​វិញ​ផងដែរ។

ដោយឡែក សម្រាប់​អ្នក​ដែល​ចង់​ចាកចេញ​ពី​ទីក្រុង តម្រូវ​ឲ្យ​មាន​សញ្ញា "បៃតង” នៅ​ក្នុង​កម្មវិធី​សុខភាព​លើ​ទូរសព្ទ​ដៃ ដែល​បញ្ជាក់​ពី​ស្ថាន​ភាព​សុខភាព​របស់​ពួកគេ។ កម្មវីធី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល ហើយ​មាន​លក្ខណៈ​ប្លែក​ៗ​ពី​គ្នា​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដើម្បី​តាម​ដាន​សុខភាព​របស់​ពួកគេ៕

គួររំលឹកឲ្យដឹងថា មនុស្សជាង ៥០ ០០០នាក់នៅក្នុងទីក្រុងវូហាន បានឆ្លងជំងឺកូវីដ១៩ និងស្លាប់ជាង ២ ៥០០នាក់៕

ខាងក្រោមនេះគឺជាទិដ្ឋភាពក្នុងទីក្រុងវូហាន ក្រោយអនុញ្ញាតឲ្យពលរដ្ឋចាកចេញ៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់