• 2016-12-23 02:17:57
  • ព័ត៌មាន

ក្បួន​​ព្យុះ​ហយាត្រា​​​​​បុណ្យ​សមុទ្រ​ ២០១៦​នេះ មាន​អ្វី​ពិសេស​ទៅ?

  • 2016-12-23 02:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បួន​ព្យុហយាត្រា​ ត្រៀម​​​​បង្ហាញ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ នា​ថ្ងៃ​ទី​ ២៤​ធ្នូ ២០១៦​ ស្អែក​នេះ​ នឹង​រៀប​ចំ​​​ចេញ​ជា​ ២៤​ក្រុម​ ចែក​ជា​៤​ផែន​ សម្រាប់​អបអរ​​នា​ថ្ងៃ​ពិសេស​​នោះ​ ចាប់​ពី​វេលា​ម៉ោង ៥:៥០​នាទី​រសៀល​ ដល់​ ៦​:៣០​នាទី​រសៀល។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​របស់​ក្រសួង​ទេសចរណ៍។

សកម្មភាព​បើក បុណ្យ​សមុទ្រ ឆ្នាំ​មុន

សម្រាប់​ក្បួន​ព្យុហយាត្រា​ដែល​នឹង​ត្រូវ​រៀប​ចំ​មាន​ដូច​ជា៖

ផែន​ទី​១ ផ្នែក​វប្បធម៌​ ២២៦​នាក់

១. ព្រាប​ស​នាំ​មុខ ២៥​នាក់​ (ដោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះសីហនុ សហការ​ជា​មួយ​អង្គការ​ម្លប់​តាប៉ាង)

២. របាំ​ឆៃយ៉ាំ​ ១០​នាក់ (ដោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះ​សីហនុ)

៣.របាំ​ជូនពរ​ ០៧​នាក់ (ដោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះ​សីហនុ)

៤. របាំ​សម្រស់​ឆ្នេរ​ ៧៨​នាក់​ (ដោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ)

៥. របាំ​ជីវ​ចំរុះ​ ២៤​នាក់​ (ដោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះ​សីហនុ)

៦. ពន្លក​បៃតង​ ២០​នាក់​ (ដោយ​​ក្រុម​កុមារ​នៃ​សាលា​ភូមិន្ទ​​វិចិត្រ​សិល្បៈ)

៧. សិល្ប​ករ​បរទេស​ មាន​៥​ប្រទេស (វៀតណាម​ ១៣​នាក់ ថៃ​ ១៣​នាក់ ឥណ្ឌូណេស៊ី ១៤​នាក់ ចិន​ ១២​នាក់ និង​ឥណ្ឌា​ ១០​នាក់​) ​

​​​​​ផែន​ទី​២ អត្តសញ្ញាណ​ឆ្នេរ​ ២៤០​នាក់

១. រ៉ឺម៉ក​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ ដឹក​ Light Box អំពី​ Logo ឆ្នេរ​ (វិទ្យាសា្ថន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC )

២. អ្នក​កាន់​ Surf-Board តំណាង​សមាជិក​ឆ្នេរ​ ២៤​ប្រទេស​ (ដោយ​ក្រុម​ BN Media និង Pop Cambodia)

៣. ក្រុម​នាំ​មុខ (Logo NPIC ទង់​ជាតិ​ និង​ទង់​ឈ្វាលា​) ២៨​នាក់​

៤. ក្បួន​ទូក​ទេសចរណ៍​ និង​នេសាទ​ របស់​វិទ្យាស្ថាន​ NPIC ១៦​នាក់

៥​. ក្រុម​​បច្ចេកវិទ្យា​វិស្វកម្ម របស់​វិទ្យាស្ថាន​ NPIC ៣០​នាក់

៦. ម៉ូតូ​ឌុប ២០​គ្រឿង ម៉ូតូ​កង់​បី​ ១៥​គ្រឿង​ រថយន្ត​ទីកូ ០៦​គ្រឿង​ និង​តាក់​ស៊ី​ ០៦​គ្រឿង​ មាន​ពាក់​​ឯកសណ្ឋាន​អាវ​កាក់​សំគាល់​ (រៀប​ចំ​ដោយ​ស្នង​ការ​ខេត្ត​ព្រះសីហនុ)

៧.ចុង​ភៅ​ ២០​នាក់​ (រៀប​​ចំ​ដោយ​សមាគម​ចុងភៅ​កម្ពុជា)

៨. ក្រុម​កម្មករ​កំពង់​ផែ​ ២០​នាក់ (ខេត្ត​ព្រះ​សីហនុ​រៀប​ចំ)

៩. ក្រុម​ឆ្មាំ​សមុទ្រ​ ១៦​នាក់​ (មន្ទីរ​ទេសចរណ៍​ ខេត្ត​ព្រះ​សីហនុ​រៀប​ចំ​)

១០. មគ្គុទ្ទេស៍​ទេសចរណ៍​តំបន់​ឆ្នេរ​ ៣៨​នាក់​ (មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ​រៀប​ចំ)

សកម្មភាព​បើក បុណ្យ​សមុទ្រ ឆ្នាំ​មុន

ផែន​ទី​៣ ផ្នែក​កីឡា រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ៥០​នាក់​

១. ក្រុម​ទូក​ក្តោង​

២. ក្រុម​ជិះ​កង់​

៣. ក្រុម​កីឡា​ក្ដារ​រំអិល Skate Board

៤. ក្រុម​បាល់​ទះ បាល់​ទាត់​ឆ្នេរ​ខ្សាច់

៥. ក្រុម​កីឡា​ប្រពៃណី​ជាតិ​ (ល្បុក្កតោ ប្រដាល់​គុណ​ខ្មែរ​ ចំបាប់​បុរាណ)

ផែន​ទី​៤ ផ្នែក​យុវជន​​កាយ​រិទ្ធ និង​មហាជន​ ២៨០​នាក់

​​​១. យុវជន យុវនារី ២៤០​នាក់​ សមាគម​សិស្ស​ និស្សិត​ អាហារូបករណ៍​សម្ដេច​តេជោ ៦០​នាក់​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ៦០​នាក់ កាក​បាទ​ក្រហម​ ៦០​នាក់ កាយរិទ្ធ​ ៦០​នាក់ (រៀប​ចំ​ដោយ​ខេត្ត​ព្រះ​សីហនុ)

២. មហាជន​កាន់​ប៉េង​ប៉ោង ផ្កា​ក្រដាស និង​ទង់​ជាតិ​​តូច​គ្រវី ៤០​នាក់ (រៀប​ចំ​ដោយ​ខេត្ត​ព្រះ​សីហនុ) សរុប​ ៧៩៦​នាក់៕​

អត្ថបទ៖ មាន រតនា

មតិយោបល់