• 2017-09-15 02:27:29
  • ព័ត៌មាន

ក្រោយ​ទទួល​ពាន​រង្វាន់​ផ្នែក​បរិស្ថាន ខេត្ត​កែប​លេង​មួយ​អស់​ដៃ​តែ​ម្ដង

  • 2017-09-15 02:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​ពាន​រង្វាន់​ទីក្រុងនិរន្តរភាព​បរិស្ថាន​អាស៊ាន ​រដ្ឋបាល​ខេត្ត​កែប ​បាន​រៀបចំ​ពិធី​ដង្ហែ​យ៉ាង​អធិកអធម កាល​ម្សិល​មិញ​នេះ ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្ដម កែន សត្ថា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ទៀត​ផង​។

ក្រៅ​ពី​នោះ​រួម​មាន ឯកឧត្ដម ងួន ប៊ៀន តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កែប ឯកឧត្ដម លោក​ជំទាវ​សមាជិក​សមាជិកា ក្រុម​ប្រឹក្សា​ខេត្ត អភិបាល​រង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​កម្លាំង​ទាំង​បី ថ្នាក់​ដឹកនាំ​មន្ត្រី​ក្រុង ស្រុក ឃុំ​សង្កាត់។ បន្ថែម​លើ​ពី​នេះ​ទៀត ក្រុម​ការងារ​យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជីវករ​ទូទាំង​ខេត្ត​កែប ក៏​ចូលរួម​ដែរ សរុប​ប្រមាណ​ជាង​១០០០នាក់​ឯណោះ ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​បរិស្ថាន។

សូម​ជម្រាប​ជូន​ថា ពាន​រង្វាន់​ទី​ក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន ដែល​ទី​ក្រុង​កែប ខេត្ត​កែប​ទទួល​បាន​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​បរិស្ថាន​អាស៊ាន ​ស្ដី​ពី​បរិស្ថាន​លើក​ទី​១៤ នៅ​ទី​ក្រុង​ដារុយ​សាឡឹម ​ប្រទេស​ប្រ៊ុយ​ណេ កាលពីថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៧។

គួរ​បញ្ជាក់​ដែរ​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​កែប ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ជា​បន្ត​បន្ទាប់​ដូចជា៖ ផ្កា​រំដួល​បី​ទង ប័ណ្ណ​មេត្រី​ភាព​សម្រាប់​អង្គភាព បុគ្គល សាលារៀន រីស៊ត ដែល​មាន​ប្រតិបត្តិការ លើ​ការងារ​បរិស្ថាន​ល្អ​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់