អ្នកលក់ទឹកអំពៅ ម្ជូរ នំកំពឹស រកចំណូលបានជិតកន្លះលានក្នុងមួយយប់នៅបុណ្យទន្លេ
បុណ្យទន្លេនៅកំពង់ចាម រយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឱ្យអាជីវករលក់ដូរសប្បាយរីករាយនឹងការលក់រកចំណូលបានច្រើន។ ជាក់ស្ដែង អ្នកលក់ទឹកអំពៅ ម្ជូរនិងនំកំពឹស ដែលជាការលក់ដូរតូចតាចមួយ ក៏បញ្ជាក់ថាពួកគេរកបានចំណូលជាង៤០ម៉ឺនរៀលដែរក្នុងមួយយប់។