• 2018-01-19 05:30:00
  • ព័ត៌មាន

 ទឹក​មុខ​៤យ៉ាង​ បញ្ជាក់​ពីចរិត​មនុស្ស​ប្រុស​ខ្ទេច​គ្មាន​សល់​

  • 2018-01-19 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​មួយ​ចំនួន​ ​មិន​សូវពូកែ​និយាយ​ស្ដី​ច្រើន​ប៉ុន្មាន​ទេ​ជាមួយ​មនុស្ស​ស្រី​ ​ពួកគេ​តែង​តែ​សម្ដែង​ចេញ​សកម្មភាព​ទំនាក់ទំនង​តាមរយៈ​ទឹកមុខ​។ ​ពេលខ្លះ​មនុស្សស្រី​លួូចស្រឡាញ់​គេ ​ប៉ុន្តែ​​មិនហ៊ាន​សារភាព​នោះ​ទេ ព្រោះ​ត្រូវការ​វិនិច្ឆ័យ​ជា​មុន​សិន​។ ​ខាង​ក្រោម​នេះ ជា​ការ​បង្ហាញ​របស់​បុរស​ទូទៅ​មួយ​ចំនួន​ ដែល​នារីអាចធ្វើការ​សម្រេច​ចិត្តថា​បុរស​នោះ​ជាមនុស្ស​ចរិត​បែបណា​ និង​សាក​សម​ជាមួយខ្លួនដែរឬទេ?

១ ធ្វើ​មុខ​ស្មើ​

អាច​បញ្ជាក់​បានថា​ ​បុរស​ម្នាក់​នេះ​ជាមនុស្ស​ប្រាកដ​និយម​ជា​មនុស្សប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​មិន​ងាយ​ធ្វើខ្លួន​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល​ ​ឬបើក​ចំហ​ចំពោះ​អ្នកដទៃ​ភ្លាមៗ​ទេ​។ ​អាច​និយាយ​បាន​ថា គេ​នៅ​មាន​ល្បិច​បន្តិច​មិនញាប់​ញ័រ​ ​គេជា​មនុស្ស​ដែល​មាន​វិចារណញ្ញាណ​ ​ក្នុងការ​ប្រើជីវិត​ ​ល្មម​គួរសម​។ ​បុរស​បែបនេះ​ ពេល​ខ្លះ​ដូច​ជាហ្មត់​ចត់ជ្រុល​ ជាហេតុ​ធ្វើ​ឱ្យអ្នក​ដទៃ​ពិបាក​ក្នុង​ការ​រស់​នៅ​ក្បែរ​ខ្លួន​។

​២ ញញឹម​ដែរ​ ប៉ុន្តែ​ទឹក​មុខ​ស្មើ​

អាច​បញ្ជាក់​បានថា​ ​ខាងក្រៅ​គេ​អាច​នឹង​មើល​ទៅ​ជាមនុស្ស​ដែល​ ​ស្ងាត់​ស្ងៀម​​ ប៉ុន្តែ​ការ​ពិត​ទៅ​ គេជា​មនុស្ស​ដែល​រួសរាយ​​ ​សប្បាយៗ​ ​គ្រាន់​តែ​សាមី​ខ្លួន​លាក់​នូវ​អារម្មណ៍​ ​និង​​ភាព​សប្បាយ​ទុក​ ពោល​គឺគេ​ជាមនុស្ស​ដែល​ពូកែ​លាក់​អារម្មណ៍ ​លាក់​អាការៈ​មែនទែន​ ជា​មនុស្ស​ដែល​ចេះ​ដាក់ខ្លួន​។ ​បុរស​បែបនេះ​ ​ទោះបី​ជា​មឹះៗ​បន្តិច​ ប៉ុន្តែ​មើល​ទៅ​មាន​មន្ត​ស្នេហ៍​មិន​តិច​ឡើយ​។

៣ មើល​មុខ​រួច​ញញឹម​ជ្រុង​មាត់​

អាច​បញ្ជាក់​បាន​ថា​ ​គេជា​មនុស្ស​ប្រាកដ​និយម​បង្គួរ​ម្នាក់ដែរ​ ​គេនឹង​ ​ប្រើ​ជីវិត​ប្រកប​ដោយភាព​ប្រុង​ប្រយ័ត្ន​ ហ្មត់ចត់​ ចូលចិត្ត​រៀប​គម្រោង​ ​ចូលចិត្ត​ជួយ​សង្គ្រោះ​អ្នកដទៃ​ ជា​មនុស្ស​រួសរាយ​ ​សប្បាយៗ​ហើយ​បើក​ចំហ​។ បើសេព​គប់ជា​មួយអ្នក​ណាម្នាក់​ ​គេតែង​តែបើក​ចំហ​​ ​បើ​ស្រឡាញ់​ ​អ្នកណា​ម្នាក់​ គឺ​ស្រឡាញ់​ដោយ​ស្មោះ​ទៀតផង​ បុរស​បែបនេះ​ គឺជាក្តី​ប្រាថ្នា​របស់​ស្រីៗ​។

​៤ ចូលចិត្ត​ប៉ប្រិច​ភ្នែក​ញឹកញាប់​

​អាច​បញ្ជាក់​បានថា​ គេជា​មនុស្ស​បើកចំហ​ និង​រួសរាយ​សប្បាយៗ​ ​បំផុត​ចូលចិត្ត​សប្បាយ​​ ​ចិត្ត​ទូលាយ​ ចូលចិត្ត​រាប់អាន​ និង​មិនខ្វល់​រឿង​កំប៉ិកកំប៉ុក​ជុំវិញខ្លួន​។ ​ជាមនុស្ស​បែបនេះ​ ច្រើន​តែចូល​ចិត្ត​ភាពសម័យ​ ​និយម​ ចូលចិត្ត​អ្វីដែល​ប្លែកថ្មី​ ផ្តោត​ការយក​ចិត្តទុក​ដាក់​ ចំពោះ​បច្ចេកវិទ្យា​បំផុត​។ ​បុរស​បែប​នេះ​អាច​និយាយ​បាន​ថា​ ជាមនុស្ស​ឆាប់​ធុញ​ទ្រាន់​អ្វី​ដែល​ចាស់ៗ​៕

ប្រភព៖ ដកស្រង់ Fortune Teller Khmer

ចុចអានបន្ថែម៖

 

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់