- 2018-05-03 03:17:53
- ព័ត៌មាន
ឯកឧត្តម ជា សុផារ៉ា «ចង់ក្លាយជាអ្នកដឹកនាំល្អ ត្រូវប្រកាន់ខ្ជាប់រឿង ៣ចំណុចនេះ»
- 2018-05-03 03:17:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ជា សុផារ៉ា «ចង់ក្លាយជាអ្នកដឹកនាំល្អ ត្រូវប្រកាន់ខ្ជាប់រឿង ៣ចំណុចនេះ»
ចន្លោះមិនឃើញ
ជារដ្ឋមន្ត្រីមួយរូប មានស្នាដៃលេចធ្លោក្នុងកិច្ចការងារដឹកនាំ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនទៅយុវជនថា បើចង់ក្លាយជាថ្នាក់ដឹកនាំល្អត្រូវទាមទារនូវ ៣ចំណុចសំខាន់ៗ។
- ទី១ ត្រូវគិតពីប្រជាជន
ចង់ក្លាយជាថ្នាក់ដឹកនាំល្អមួយរូបត្រូវតែគិតពីផលប្រយោជន៍ប្រជាជនជាធំ និងតម្រូវឱ្យមានការលះបង់សេចក្ដីសុខខ្លួនឯងដើម្បីជាតិ និងប្រជាពលរដ្ឋ។ ក្នុងនាមជាថ្នាក់ដឹកនាំគំរូម្នាក់ ក៏ទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់ ចេះទទួលស្គាល់កំហុសរបស់ខ្លួន និងចែករំលែកភាពជោគជ័យដល់អ្នកដទៃ ផងដែរ។
-ទី២ ការសម្រេចចិត្តត្រឹមត្រូវ
អ្នកដឹកនាំត្រូវតែមានសមត្ថភាពធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ និងច្បាស់លាស់។ ការសម្រេចចិត្តត្រឹមត្រូវ គឺទាមទារជាដាច់ខាតនូវការប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ និងថ្លឹងថ្លែងឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តហើយរាល់ការសម្រេចចិត្ត អាចពឹងផ្អែកលើបទពិសោធន៍ និងផ្អែកលើផែនការលម្អិត ដែលបានសិក្សាគ្រោងទុកជាមុនយ៉ាងហ្មត់ចត់។
-ទី៣ សីលធម៌
ថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ត្រូវតែជាមនុស្សមានសីលធម៌ និងគួរឱ្យគោរពពីមនុស្សជុំវិញខ្លួន។ ថ្នាក់ដឹកនាំល្អមួយរូប ត្រូវតែចេះឱនលំទោន គោរពមនុស្សគ្រប់ឋានៈ ដោយមិនត្រូវលើកតម្កើងខ្លួន ទើបទទួលបានការគោរពស្រលាញ់ពេញចិត្តដោយក្ដីរាប់អានពីមនុស្សផងទាំងពួង។
ការចែករំលែកបទពិសោធន៍នេះត្រូវបានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី « កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ» ដល់យុវជនខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៣០មេសា ឆ្នាំ២០១៨ កន្លងមកនេះ៕